រដ្ឋាភិបាល ចេញអនុក្រឹត្យដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ប្រចាំឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចេញអនុក្រឹត្យ ឱ្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ដែលត្រូវចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៥ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ នៅក្នុងអនុក្រឹត្យដែលបានផ្សាយចេញកាលព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ថា ការសម្រេចឱ្យ កែប្រែនិងការដំឡើងប្រាក់ បំណាច់មុខងារ នៃមន្ត្រីរាជការស៊ីវិល គឺត្រូវបានកែប្រែនិងដំឡើងដូចមានចែងក្នុងឧបសម្ព័ន្ធនៃ អនុក្រឹត្យ ខណៈប្រាក់បំណាច់មុខងារដែលបានកំណត់ក្នុងអនុក្រឹត្យនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។

សម្តេចបន្តថា អនុក្រឹត្យលេខ៨០ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ស្តីពីការកែប្រែនិងការដំឡើង ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជា និរាករណ៍។

អាស្រ័យហេតុនេះ សម្តេចធិបតី បានណេនាំឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕