អ្នកជំនួញល្បីឈ្មោះម្នាក់ ផ្ដល់ថវិកា ១២០០ដុល្លារ ក្នុងមួយឆ្នាំជូនលោកយាយពិការម្នាក់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជានាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាចំនួន១០០ដុល្លារ ក្នុងមួយខែ រយៈពេល១២ខែ ឬពេញមួយឆ្នាំ ជូនដល់លោកយាយពិការ ម៉ែន ចៀន ដើម្បីប្រើប្រាស់តាមតម្រូវការ។ នេះបើយោងតាមគេហទំព័រ interconrooster.com ចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
លោកយាយ ម៉ែន ចៀន បច្ចុប្បន្នរស់នៅពឹងផ្អែកទៅលើអ្នកជិតខាង និងការឧបត្ថម្ភរបស់សប្បុរសជនជិតឆ្ងាយទាំងស្រុង ហើយនៅក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោកយាយ គឺចង់បានអាហារហូបចុកគ្រប់គ្រាន់ និងមានថវិកាព្យាបាលជំងឺនៅពេលឈឺម្ដងៗ។ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច លោកយាយចាស់ជរាដដែល បានសំណូមពរ និងស្នើសុំថវិកាសម្រាប់ទិញអាហារហូបចុកជាប្រចាំថ្ងៃ និងថវិកាសម្រាប់ព្យាបាលជំងឺនៅពេលលោកយាយឈឺ និងនៅពេលធ្លាក់ខ្លួនឈឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបរិច្ចាគថវិកាផ្ទាល់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឃើញលោកយាយតាមបណ្ដាញសង្គមហ្វេសប៊ុកអំពាវនាវរកសប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យជួយខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាព ការព្យាបាល និងអាហារហូបចុកប្រចាំថ្ងៃ។