សព្វថៃ្ងនេះក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបគឺជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជា។ តើអ្វីជាយុទ្ធសាស្រ្តរបស់លោកឧកញ៉ាគិតម៉េងក្នុងការបង្កើតក្រុមហ៊ុនយ៉ាងច្រើនដោយជោគជ័យរហូតមកដល់សព្វថ្ងៃនេះ?
ឈានចូលទីផ្សារឲ្យបានមុនគេ
ក្រុមហ៊ុនជាច្រើនដែលបង្កើតទ្បើងដោយលោកឧកញ៉ា គិតម៉េងគឺជាក្រុមហ៊ុនរកសីុលើផ្នែកដែលពុំទាន់មានគួរប្រគួតប្រជែងនៅទ្បើយ។
តួរយ៉ាងដូចជាក្រុមហ៊ុនដឹកជញ្ចូនតាមផ្លូវដែក Toll Royal Railways ដែលទទួលសិទ្ធធ្វើអាជីវកម្មរយះពេល៣៥ ឆ្នាំលើផ្លូវដែកកម្ពុជា។ក្រោយសង្គ្រាមបញ្ចប់ផ្លូវដែកកម្ពុជារងការខូចខាតជាដន្នំ ដោយសារគ្មានការថែរក្សានិងអភិវឌ្ឃន៍។ ដោយសារការវិនិយោគលើផ្លូវដែកត្រូវការដើមទុនច្រើន គេមិនរំពឹងទ្បើយថានឹងមានគូរប្រជែងជាមួយ Toll Royal Railways ក្នុងការកសាងខ្សែររថភ្លើងថ្មីប្រគួតជាមួយលោកឧកញ៉ាគិតម៉េង។
ជាឧទាហរណ៍មួយទៀតដែលបង្ហាញថាលោកឧកញ៉ាគិតម៉េងជាមនុស្សរហ័សក្នុងការចូល ទីផ្សារឲ្យបានមុនគេគឺ ការចាប់ផ្តើមក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តCellcard នៅឆ្នាំ១៩៩៧។ ក្រោយពេលបានត្រទ្បប់មកស្រុកខ្មែរវិញនៅឆ្នាំ១៩៩១លោកក៍ចាប់ផ្តើមឃើញឱកាស ជាច្រើននៅក្នុងទីផ្សារកម្ពុជា។ ឱកាសដែលលោកមិនឲ្យរំលងបាននោះការផ្តល់សេវាកម្មទូរស័ព្ទដល់ ប្រជាជនខ្មែរដែលទើបឆ្លងកាត់សង្រ្គាមនឹងមិនដែលមានទូរស័ព្ទប្រើហើយកំពុងមានតម្រូវការ ក្នុងការទាក់ទងគ្នា។ ដោយសារការចូលក្នុងទីផ្សារបានមុនគួរប្រគួតប្រជែងភាគច្រើនក្រុមហ៊ុន CellCard បានក្លាយជាក្រុមហ៊ុនលំដាប់លេខមួយនិងបានផ្តល់នូវប្រាក់ចំនេញយ៉ាងច្រើនដល់ ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបដែលត្រូវ បានប្រើដើម្បីពង្រីកអាជីវកម្មក្រោយៗផ្សេងទៀត។
យុទ្ធសាស្រ្តសមុទ្រខៀវ
ស្រដៀងគ្នានឹងយុទ្ធសាស្រ្តឈានចូលទីផ្សារមុនគេផងដែរ លោកក៍បានអនុវត្តនូវយុទ្ធសាស្រ្តសមុទ្រខៀវ (Blue Ocean Strategy)។ យុទ្ធសាស្រ្តសមុទ្រខៀវមានគោលដៅជុំរុញក្រុមហ៊ុន ឲ្យងាកចេញពីទីផ្សារដែលកំពុងមានការប្រគួតប្រជែងខ្លាំង ហុតឈាមគ្នា(សមុទ្រក្រហម)ដោយបង្កើតនូវទីផ្សារថ្មីមួយ។ ជាឧទាហរណ៍លោកបានបង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល ដំបូងគេខុសពីក្រុមហ៊ុនខ្សែរកាបដែលកំពុងមាន ការប្រគួតប្រជែងគ្នាខ្លាំងស្រាប់ទៅហើយ។ ដោយផ្តល់សេវាប៉ុស្ត៍ទូរទស្សន៍ដូចគ្នានឹងទូរទស្សន៍ខ្សែរកាបដែរតែ One TV ប្រើបច្ចេកវិទ្យាឌីជីថល ដែលជាបច្ចេកវិទ្យាថ្មីខុសពីខ្សែកាបដែលប្រើបច្ចេកវិទ្យាចាស់ Analog។ ដូច្នេះលោកមិនបានបំបែកនូវទីផ្សារខ្សែកាបដែលអាចនឹងធ្លាក់ចុះពេលអាស៊ាន តម្រូវឲ្យប្រទេសជាសមាជិកងាកមកប្រើទូរទស្សន៍ឌីជីថលនោះទេ តែលោកបានបង្កើតទីផ្សារថី្មមួយផ្សេងទៀតគឺទូរទស្សន៍ឌីជីថល។
មួយវិញទៀតដោយមើលឃើញថាប៉ុស្ត៍ទូរទស្សន៍សព្វថ្ងៃមានកាន់តែច្រើន ហើយការប្រគួតប្រជែងគ្នាក៍កាន់តែខ្លាំងជាពិសេសលើកម្មវិធីកំសាន្ត លោកឧកញ៉ាគិតម៉េងក៍បានងាកចេញ ពីកម្មវិធីកំសាន្តទៅបង្កើតប៉ុស្ត៍ទូរទស្សន៍ពត៌មាន២៤ម៉ោងវិញគឺCNC។ ប៉ុស្ត៍ថ្មីនេះ ពេលនោះគឺគ្មានការប្រកួតប្រជែងហើយបែរជា បង្កើតនូវទីផ្សារថ្មីមួយសម្រាប់វិស័យសោតទស្សន៍ពត៌មាន។
ចាប់ដៃគួរបរទេសដែលមានជំនាញខ្ពស់
នៅស្រុកខ្មែរលោកឧកញ៉ាគិតម៉េងជាពាណិជ្ជករទីមួយហើយដែលល្បីខាងគៀងគររកដៃគូរបរទេសមកដាក់ទុនរកស៊ីនៅកម្ពុជា។ ធនាគារANZ Royal ហាងអាហារKFC ក្រុមហ៊ុនដឹកជញ្ចូនToll Royal Cambodia ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តCellcard និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរទ្បាញ សុទ្ធតែត្រូវបានបង្កើតទ្បើងជាមួយក្រុមហ៊ុនបរទេសដែលមានកេរ្ត៍ឈ្មោះ ល្បីនិងមានបច្ចេកវិទ្យាខ្ពស់។
ឯកឧត្តមសុកស៊ីផាន់ណា បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះថា ឱកាសមួយដែលកម្ពុជាគួរតែគិតពេលអាស៊ានបើកចំហរសេដ្ឋកិច្ចរបស់ខ្លួនគឺការ ចាប់ដៃគួររកស៊ីជាមួយក្រុមហ៊ុនក្រៅស្រុកដើម្បីទាញយកនូវបច្ចេកទេសក៍ដូចជា មូលធនផងដែរពីក្រុមហ៊ុនទាំងនោះ។ ដូច្នេះនៅពេលអាស៊ាន២០១៥ឈានមកដល់គេអាចរំពឹងបានថា លោកឧកញ៉ាគិតម៉េងនិងក្រុមហ៊ុនរបស់លោកនឹងមានឱកាសកាន់តែច្រើនក្នុងការបោះទុន វិនិយោគជាមួយក្រុមហ៊ុនបរទេសដោយសារលោកមានបទពិសោធន៍ស្រាប់ទៅហើយលើការងារនេះ។
អ្វីដែលគួរឲ្យសរសើរនោះគឺភាគច្រើនក្រុមហ៊ុនរបស់លោកដែលចូលហ៊ុនគ្នារកស៊ីជាមួយក្រុមហ៊ុន បរទេសទាំងនោះគឺសុទ្ធតែទទួលបានជោគជ័យនិងប្រាក់ចំនេញយ៉ាងច្រើន ពីការវិនិយោគរបស់ខ្លួន។តួរយ៉ាងក្រុមហ៊ុន Millicom ដែលបានចូលរួមបង្កើតMobitel ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបបានលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ឲ្យ ទៅលោកឧកញ៉ាគិតម៉េងវិញដោយទទួលបានចំនេញរហូត់ដល់ 50,000% នៃដើមទុនដំបូង។
ព្យាករណ៍ពីតម្រូវការអនាគត
អនាគតកម្ពុជានឹងមានភ្ញៀវទេសចរណ៍បរទេសកាន់តែច្រើនដូច្នេះលោកឧកញ៉ាគិតម៉េង បានសហការបង្កើតក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរទ្បាញ។ការប្រមើលមើលពីអនាគត មួយទៀតគឺនៅពេលប្រទេសកាន់តែរីកចម្រើនកម្ពុជានឹងត្រូវការ ពត៌មានកាន់តែខ្លាំងជាលទ្ធផលប៉ុស្ត៍ទូរទស្សន៍ ពត៌មាន២៤ម៉ោងត្រូវបានបង្កើតទ្បើងដំបូងគេនៅកម្ពុជា។ជំនាញមើលពីអនាគតនេះហើយ ដែលលោកឧកញ៉ាគិតម៉េងតែងតែយកមកប្រើមុនពេលសម្រេចបើកអាជីវកម្មអ្វីមួយ។
ទោះបីជាលោកត្រូវបានគេស្គាល់ថាជាមនុស្សកាចបន្តិច តែស្នាដៃរបស់លោកបានជួយធើ្វឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ប្រជាជនជាច្រើនមានការងារធ្វើនិងមានឱកាសរៀននូវជំនាញល្អៗ ពីការងារដែលក្រុមហ៊ុនលោកឧកញ៉ាគិតម៉េងបានផ្តល់ឲ្យ។ ក្នុងរយះពេល២ទស្សវត្តន៍ចុងក្រោយនេះ ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបបានធ្វើឲ្យវិស័យជាច្រើនមានការផ្លាស់ប្តូរ ដែលវិស័យទាំងនោះរួមមានវិស័យទូរគមនាគមន៍និងអីុនធើណែត វិស័យធនាគារនិង ធានារ៉ាប់រង វិស័យដឹកជញ្ចូននិង វិស័យជាច្រើន៕