ក្រសួងអប់រំ នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា»នៅខេត្តចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

ក្រោមកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ ដោយចាប់ផ្តើមដំបូង នៅខេត្តចំនួន២ គឺខេត្តរតនគិរី និងខេត្តសៀមរាប ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាពីមុខជំនាញសិក្សាដែលខ្លួនត្រូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានេះ បានបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធី «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា” ដែលផ្សាយនាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ថា ការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីផ្តល់ឱកាសដល់សិស្ស សិក្សាស្វែងយល់អំពីព័ត៌មានមុខជំនាញ សិក្សា តម្រូវការជំនាញ ព័ត៌មានអាជីព ឈានទៅការរៀបចំផែនការសិក្សា និងអាជីពផ្ទាល់ខ្លួននាពេលអនាគត បានសមរម្យ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញក្រុមហ៊ុន សហគ្រាស ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ ដែលមានចំណាប់អារម្មណ៍ចូលរួមដាក់បញ្ជារផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអាជីពដល់សិស្ស អាចទាក់ទង មកកាន់មន្ត្រី នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅក្នុងខេត្តរតនគិរី គឺធ្វើឡើងនៅវិទ្យាល័យប៊ូថងអូរជុំ, វិទ្យាល័យតាវែង,វិទ្យាល័យវីរៈជ័យ,។ចំណែកឯខេត្តសៀមរាប គឺត្រូវបានធ្វើឡើងនៅក្នុង វិទ្យាល័យរុនតាឯក,វិទ្យាល័យ២៨មករា និងវិទ្យាល័យហ៊ុនសែនរុនតាឯក៕ អត្ថបទ៖ ហ្សាលីន