កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥ លោកឧកញ្ញា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយតេ កម្ពុជា និង លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីចេញផលិតផលថ្មី តែបៃតងយ៉ាគុល (Yakult Green Tea) ជាផលិតទឹកដោះគោជូរ ម៉ាកល្បីល្បាញរបស់ប្រទេសជប៉ុន ដោយកម្មវិធីបានរៀបចំឡេីងយ៉ាងអធិកអធម និងទទួលបានការអញ្ជើញចូលរួមពីវត្តមានថ្នាក់ដឹកនាំ បុគ្គលិកជាន់ខ្ពស់ នៃក្រុមហ៊ុនទាំង២ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
ក្រុមហ៊ុន ខយតេ កម្ពុជា ដែលជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញ ពេញនិយម និងបេីកដំណេីរកាលរយៈពេល ១១ ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែនាំយកនូវរសជាតិភេសជ្ជៈឈ្ងុយឆ្ងាញ់ កម្មវិធីប្លែកៗ សម្រាប់ជូនអតិថិជនរបស់ខ្លួន។ សម្រាប់ឆ្នាំថ្មីនេះផងដែរ ក្រុមហ៊ុន ខយតេ បានណែនាំនូវភេសជ្ជៈថ្មីស្រឡាង តែបៃតងយ៉ាគុល (Yakult Green Tea) ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងអត្ថប្រយោជន៍ជាច្រេីនសម្រាប់សុខភាព ដែលជាតម្រូវការចំបងសម្រាប់អតិថិជនទាំងអស់។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវៀងរុមហ៊ុន ខយតេ កម្ពុជា ជាមួយក្រុមហ៊ុន អុីអន ខេមបូឌា បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ ប្លែក គួបផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ បង្កើតបាននូវផលិតផលដែលមានភាពច្នៃប្រឌិតថ្មីយ៉ាងគួរជាទីចាប់អារម្មណ៍។
ផលិតផលថ្មីនេះ ត្រូវបានបង្កើតឡើងដោយប្រើទឹកដោះគោជូរដែលមានគុណភាពខ្ពស់ ស្តង់ដាប្រទេសជប៉ុន ម៉ាក Yakult ដែលល្បីដោយសាររសជាតិឆ្ងាញ់ និងសំបូរដោយសារធាតុបំប៉នជំនួយដល់សុខភាពជាច្រើន ជាមួយនឹងស្លឹកតែគុណភាពខ្ពស់នាំចូលពីតៃវ៉ាន់។ រសជាតិជូរអែម ស្រាលស្រទន់ ក្លិនតែឈ្ងុយ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជាពិសេសអតិថិជនក៏ទទួលបាននូវអារម្មណ៍ថ្មី និងបទពិសោធន៏ប្លែកផងដែរ។
ក្រុមហ៊ុន ខយតេ កម្ពុជា និងក្រុមហ៊ុន អុីអន ខេមបូឌា តំណាងឱ្យផលិតផល Yakult បានធ្វើការសហការ និងផ្តោតលើការនាំយកនូវផលិតផលដែលស័ក្តិសម សម្រាប់ប្រជាជនកម្ពុជានាយុគសម័យថ្មីនេះ និងបូករួមទាំងមានគុណភាព និងភាពច្នៃប្រឌិតមកទីផ្សារ ដោយចាប់ផ្តើមពីការបង្ហាញផលិតផលថ្មីដ៏លេចធ្លោគឺ តែបៃតង យ៉ាគុល (Yakult Green Tea) ដំបូងគេបង្អស់នៅកម្ពុជា៕