រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីជំរុញការស្រាវជ្រាវនៅម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតបង្កើតគណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីជួយលើការងារគ្រប់គ្រងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ (ក.ជ.វ.ប.ន.) នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥។

គណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍នេះ គឺមានសមភាពមកពីអន្តរក្រសួង ដែលមានតួនាទីជាសេនាធិការជូន ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានភារកិច្ចដូចខាងក្រោម៖ រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការមេ ផែនការសកម្មភាព របៀបវារៈស្រាវជ្រាវ ជាតិនិងយន្តការអនុវត្តន៍សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និង រយៈពេលវែង។

គណៈកម្មការនេះ ក៏ត្រូវត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការមេ ផែនការសកម្មភាព របៀបវារៈស្រាវជ្រាវជាតិនិងយន្តការអនុវត្តន៍សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍-ពិនិត្យ សិក្សា ស្រាវជ្រាវ និងវិភាគលើការអភិវឌ្ឍតាមវិស័យជាអាទិភាពនិងកំណត់របៀបវារៈ ស្រាវជ្រាវជាតិ។ រៀបចំសៀវភៅណែនាំ គោលការណ៍ណែនាំ និងបទប្បញ្ញត្តិសម្រាប់កិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីដាក់ជូន ក.ជ.វ.ប.ន. ពិនិត្យនិងសម្រេច និងពិនិត្យ វិភាគ និងវាយតម្លៃលើសមិទ្ធផលនិងផលជះដែលទទួលបានពីកម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍ ក្រោមមូលនិធិស្រាវជ្រាវជាតិ។

លើសពីនេះ ក៏មានទូនាទីសហការ សម្របសម្រួល និងភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។

តាមរយៈសេចក្តីសម្រេចខាងល់នេះ រដ្ឋាភិបាល ក៏បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ ហ្សាលីន