ក្រសួង​ចំនួន៣ កូនប្រុសសម្តេចវិបុលបញ្ញា សុខ អាន ទទួលបាន​តំណែងព្រមគ្នា

Uncategorized

កូនៗទាំងបីរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងចំនួន៣ផ្សេងគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ សូ​កាន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០។

Image may contain: 1 person

លោក សុខ សូកេន បានឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០។

Image may contain: 1 person, standing and suit

ចំណែក​លោក សុខ សង្វារ ត្រូវ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​​តាមព្រះរាជក្រឹត្យ​កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីលោកបានកាន់ជាអគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរាអស់រយៈពេល៧ឆ្នាំរួចមក​។​

Image may contain: 1 person, sitting and indoor