ភរិយាឌួង ឆាយ​ ច្រានចោលអ្នកនាងការប្តី​ ដោយសារ​សម្លឹងឃើញទ្រព្យ

ជុំវិញ​ឧកញ៉ា

​ក្រោយ​ប្រកាស​លែងលះ​ជាមួយ​ឧកញ៉ា​ឌួង ឆាយ អ្នក​នាង ដេត ម៉ាលីណា បាន​ជម្រះ​ការ​ចោទ​ប្រកាន់ថា ការ​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​ជាង ១០ ឆ្នាំ​នេះ កើត​ឡើង​ដោយសារ​សម្លឹង​ឃើញ​ទ្រព្យ​សម្បត្តិ​ស្វាមី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រ្តី​កូន ៣ ដែល​ប្រកាស​លែង​ប្តី​ជា​ត្រកូល​អភិជន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​បាន​មក​ដល់​សព្វថ្ងៃ​នេះ កើត​ចេញ​ពី​កម្លាំង​ញើស​ឈាម​ដែលនាង​ខំ​រក មិន​មាន​ចំណែក​ណាមួយ​ពី​គ្រួសារ​ខាង​ប្តី​នោះ​ទេ។

អ្នកនាង​ប្រាប់​បន្ត​ថា អ្ន​ននាង​រៀបការ​ជាមួយ​ឧកញ៉ា​ឌួង ឆាយ តាំង​ពី​មិនទាន់​មាន​ងា​រ​ជា​ឧកញ៉ាមកម៉្លេះ។​ ការ​បែកគ្នា​ពេលនេះ ក៏​មិនមែន​មកពី​មាន​អ្នក​ទី ៣ ឬ​រឿង​ទ្រព្យសម្បត្តិអី​ដែរ។

អ្នក​នាង​ដេត ម៉ាលីណា លើក​មូលហេតុ​ឈាន​ទៅ​កាត់​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ឧកញ៉ា​ឌួង ឆាយ​ ដោយសារ​​អ្នក​នាង​ឆ្អែត​ទៅ​នឹង​ទង្វើ និង​ភាព​មិន​ស្មោះ​ត្រង់​ដែល​អ្នក​នាង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ត​ទៅ​ទៀត។ អ្នកនាង​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​របស់​នាង​ជាង ១៣ ឆ្នាំ​នេះ គឺ​មានតែ​ទឹកភ្នែក​ និង​សម្ពាធ​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

យ៉ាងណា​មិញ ការ​សម្រេច​ចិត្ត​បែក​គ្នា​នេះ​គឺ​បញ្ចប់​ដោយ​សន្តិ​វិធី និង​ការ​ព្រមព្រៀង​គ្នា​ទាំង​សងខាង។ អ្នក​នាង​ស្នើ​ឲ្យ​មហាជន​ឈប់​សួរ​នាំ​រឿង​របស់​អ្នកនាង​និង​ឧកញ៉ា​ឌួង ឆាយ គឺ​លែង​ពាក់ព័ន្ធ​អី​ទៀត​ហើយ​។ ទំនាក់ទំនង​ជាមួយ​គ្នា​នៅ​ពេល​នេះ គឺ​ត្រឹមតែ​ជា​ឪពុក​កូន​ទាំង ៣ របស់​នាង មិនមែន​ជា​ស្វាមី​ដូច​មុន​ទេ៕