បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញ ជាង៤លានតោន ក្នុងឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសរបស់កំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ក្នុងរយៈពេលឆ្នាំ២០២៤ កំពង់ផែ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជិត៥លានតោន(៤ ៨០៦ ៦៥៤ តោន) កើនឡើងជិត១៦% ខណៈឆ្នាំ២០២៣ មានចំនួន៤ ១៤៦ ៧៨៦តោន ចំណែកបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៨០ ២០០ ធីអ៊ីយូ កើនជាង២១% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ៣៩៦ ២២៥ ធីអ៊ីយូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថាចំពោះបរិមាណនាវាសរុបមាន៤៨៩៤គ្រឿង កើនឡើងជាង២៦,២% ធៀបនឹងឆ្នាំ២០២៣ មាន៣៨៥៩គ្រឿង រីឯបរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៧០៨ កើនឡើងជាង២២៤,៨៧% ធៀបនឹងឆ្នាំ២០២៣ដែលមាន៥៦៧គ្រឿង និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ៣៦១៥០នាក់ កើនឡើងប្រមាណ៤៣,៧៣% ធៀបនឹងឆ្នាំ២០២៣ ដែលមាន២៥១៥២ គ្រឿង។

ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០២៤ វិញ កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់៤៤០ ០៦៥តោន ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន៣៨២ ៨៥៦តោន កើនជិត១៥ភាគរយ និងបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៣ ៣៦១ ធីអ៊ីយូ កើនជាង២៦% បរិមាណនាវាសរុបមានចំនួន ២៥០ គ្រឿង កើនឡើងជាង១៣% និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ៣៣០០ នាក់កើនឡើងជិត១៧ភាគរយ%។