ក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេមួយក្នុងពិភពលោក តម្លៃ៦០ម៉ឺនដុល្លារ បើកដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេមួយក្នុងពិភពលោក ដែលលមានតម្លៃ៦០ម៉ឺនដុល្លារ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលបានសម្រេចចិត្តមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកក្រុមហ៊ុនធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម។

លោកបន្តថា HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលនេះ ដែលនឹងមិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារជូនបងប្អូនកម្មករនិយោជិតក្នុងស្រុកទៀតផង។

សូមជម្រាបជូនថា ក្រុមហ៊ុន HESTRA គឺជាក្រុមហ៊ុនទី១របស់ប្រទេសស៊ុយអែត ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ លោក ជា វុទ្ធីមានការជឿជាក់ថានឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕