អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ អញ្ជើញអមដំណើរដោយលោកឧកញ៉ា ខេមរៈ សិរីមន្ត បានដឹកនាំក្រុមការងារនៅរសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អឿន ចាន់ដារ៉ា ៩៣៦៤៩៣ ស្ថិតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានពលីក្នុងកំឡុងពេលកំពុងធ្វើប្រតិបត្តិការបោសសម្អាតមីន។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។
អ្នកឧកញ៉ាប្រធានក៏សូមឧទិ្ទសដល់វិញ្ញាណខន្តលោក អឿន ចាន់ដារ៉ា បានទៅកាន់ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។