តម្លៃប្រេងសាំងនៅកម្ពុជាចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នឹងត្រូវលក់រាយក្នុងតម្លៃ ៤ ០៥០រៀលនៅក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងម៉ាស៊ូតតម្លៃ ៤ ០៥០រៀល ក្នុងមួយលីត្រដូចគ្នា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។
តម្លៃនេះ បើប្រៀបធៀបត្រឹមថ្ងៃទី១១ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឃើញថា តម្លៃសាំង ឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតឡើងថ្លៃ១៥០រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕