ជីប ម៉ុង លែន បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលកីឡា271 ធំជាងគេបង្អស់មិនធ្លាប់មានក្នុងទីក្រុងភ្នំពេញ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង លែន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការ “មជ្ឈមណ្ឌលកីឡា 271” ដ៏ធំជាងគេបង្អស់ ក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកជួយដល់សុខភាពរបស់ប្រជាជននៅក្នុងតំបន់ ឬនៅក្នុងគម្រោង ជីប ម៉ុង លែន ជាពិសេសនោះគឺគម្រោង លែនម៉ាក 271 នេះផ្ទាល់តែម្តង ឲ្យកាន់តែមានសុខភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន នាឱកាសនោះ បានថ្លែងប្រាប់ពីហេតុផល នៅពីក្រោយការសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលកីឡានេះឡើង ក៏ដូចជាបង្ហាញពីឆន្ទៈនឹងបង្កើតឲ្យមានមជ្ឈមណ្ឌលលំដាប់ធំៗដូចគ្នានេះ នៅតាមគម្រោង ជីប ម៉ុង លែន ដ៏ទៃផ្សេងទៀត។

ជាមួយគ្នា អ្នកឧកញ៉ា លាង ម៉េង ក្នុងនាមជាថ្នាក់ដឹកនាំកំពូលមួយរូបរបស់ក្រុមហ៊ុន ជីប ម៉ុង ទោះបីជារវល់នៅក្នុងការងារអាជីវកម្មយ៉ាងណាក្តី ក៏អ្នកឧកញ៉ា នៅតែឆ្លៀតពេលហាត់ប្រាណជានិច្ច និងតែងតែអនុវត្តទំលាប់ល្អៗទាំងនេះជាប្រចាំ។

សូមជម្រាបជូនថា “មជ្ឈមណ្ឌលកីឡា271” នឹងមានទីលានសម្រាប់លេងកីឡាជាច្រើនប្រភេទ ក្នុងនោះរួមមាន៖ WALLCLIMBING, កន្លែងវាយសី, កន្លែងលេងបាល់បោះ, កន្លែងលេងបាល់ទះ, កន្លែងលេងបាល់ទាត់, កន្លែងលេងប៉េងប៉ុង, និងទីលានរត់ប្រណាំងជាដើម។

សូមអញ្ជើញមកទស្សនាជម្រើសផ្ទះដ៏សម្បូរបែប នៅតាមគម្រោងខាងក្រោម៖
🗺ផែនទីគម្រោង លែនម៉ាក 271 http://bit.ly/Landmark271

ចំណាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖
☎️𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
💻chipmongland.com
ឬឆាតជាមួយក្រុមការងារតាមតំណរភ្ជាប់៖
💬 m.me/chipmongland

ជឿជាក់ក្នុងការរស់នៅ លើសពីទីលំនៅតែជាផ្ទះដ៏កក់ក្តៅ!