លោក Boris Johnson នឹង​ចូលរួមកិច្ចប្រជុំ​បន្ទាន់មួយ​ក្រោយប្រទេសជាច្រើននៅអឺរ៉ុបបិទទ្វារ​មិន​ទទួល​ទំនិញ

Uncategorized

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹង​ចូលរួមកិច្ចប្រជុំ​បន្ទាន់មួយ​ ដើម្បី​ពិភាក្សា​ទៅ​លើ​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះ​ហើរ​អន្តរជាតិ ទាំង​ចេញ​និង​ចូល​ប្រទេស​របស់ខ្លួន ដើម្បី​ជាការ​ឆ្លើយ​តបទៅ​ ជាមួយ​ប្រទេស​ជាច្រើន​ ដែល​បដិសេធ​មិ​នទទួលយកជើង​ហោះ​ហើរ​មក​ពី​ចក្រភពអង់គ្លេស។ នេះ​បើ​យោងតាម​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ នាយក​រដ្ឋមន្ត្រី។នៅ​ថ្ងៃ​អាទិត្យម្សិលមិញ បណ្តា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ចាប់​ផ្តើម​បិទទ្វារ​មិន​ទទួល​អ្នក​ដំណើរ​មក​ពី​ចក្រ​ភពអង់គ្លេស​នោះ​ឡើយ ក្រោយប្រទេស​នេះ កំពុង​រឹតបន្តឹង​វិធានការទប់​ស្កាត់ជំងឺកូវីដ ១៩ ក្នុង​ទីក្រុងឡុង និងតំបន់ភាគខាងត្បូង​ប្រទេស​ដែល​កំពុង​ផ្ទុះ​រាតត្បាត​កាន់​តែ​ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ រដ្ឋាភិបាល​បារាំង​បាននិយាយថា ខ្លួន​នឹង​ផ្អាក​ការ​ធ្វើ​ដំណើរ​មក​ពី​ចក្រ​ភព​អង់គ្លេសគ្រប់រូបភាព រយៈ​ពេល ៤៨ម៉ោង (គិត​ចាប់​ពី​ថ្ងៃប្រកាស) រាប់បញ្ចូលទាំងការ​ដឹកទំនិញ ទាំងផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក នាំ​ឲ្យ​កំពង់ផែអង់គ្លេស Dover បានប្រកាស​ផ្អាក​ប្រតិបត្តិការ​ជាបណ្តោះ​អាសន្ន​ដូច​គ្នា៕

ប្រភព៖ reuters