ភ្នំពេញ៖ ទឹកក្រូចអាយស៍ កូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភធុងសំរាមចំនួន ១៣៧ ធុង ដើម្បីបរិស្ថានស្អាត និងអនាម័យជុំវិញសាលារៀនសម្រាប់សិស្សានុសិស្សចំនួន ៤ ខេត្ត រួមមានខេត្តកំពង់ធំ ចំនួន ៥ សាលារៀន, ខេត្តសៀមរាប ៨ សាលារៀន, ខេត្តព្រះវិហារ ៤ សាលារៀន, ខេត្តឧត្ដរមានជ័យ ៦ សាលារៀន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥។
នាពេលកន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា ធុងសំរាមទាំងអស់នេះ នឹងជាចំណែកមួយចូលរួមបង្ហាញនូវទង្វើល្អៗ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត បង្កើតទម្លាប់ថែរក្សាបរិស្ថានស្អាតនៅក្នុងប្រទេសរបស់យើងទាំងអស់គ្នាឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងជួយបង្កើនអនាម័យជុំវិញសាលារៀនឱ្យបានល្អសម្រាប់សិស្សានុសិស្ស។