រដ្ឋ សម្រេចប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការប្តូរឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២ បានសម្រេច៖ មាត្រា១ ត្រូវបានប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះ ជាភាសាអង់គ្លេសថា Air Cambodia។

សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យខាងលើទៀតថា លិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងការប្រើឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវមានអានុភាពគតិយុត្តអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាម បទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏ណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ ហ្សាលីន