មាសនៅថ្ងៃពិធីសែនដកជើងធូប ត្រូវនឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ឡើងថ្លៃបន្ដិចបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៣២ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២៣ ខែមករានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែកមាសកាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មានតម្លៃ៣៣១ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២១ដុល្លារ។ បើធៀបនឹងថ្ងៃទី២៣ ខែមករា មាសឡើងថ្លៃមួយដុល្លារនៅក្នុងមួយជី។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ!