BYD វ៉ាដាច់ Toyota ដណ្តើមយកតំណែងជាក្រុមហ៊ុនរថយន្តពេញនិយមបំផុតនៅសិង្ហបុរី

អន្តរជាតិ

ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ប្រទេសចិន BYD ​កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានផ្តួលក្រុមហ៊ុនជប៉ុន Toyota Motor Corporation ដើម្បីដណ្តើមតំណែងជាម៉ាកយីហោរថយន្តដ៏ពេញនិយមបំផុត នៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



រថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន បានឃើញការលក់របស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី កើនឡើងច្រើនជាងបួនដងកាលពីឆ្នាំមុន ដល់ចំនួនសរុប ៦ ១៩១ គ្រឿង ពោលគឺលើសពីការលក់របស់ក្រុមហ៊ុន Toyota ដែលមានចំនួន ៥ ៧៣៦ គ្រឿង ក្នុងរយ:ពេលដូចគ្នា។

ទន្ទឹមនឹងនេះ BYD ត្រូវបានគេរាយការណ៍ទៀតថា បានដណ្តើមយកចំណែកដល់ទៅ ១៤% នៃទីផ្សាររថយន្តដែលមានការប្រកួតប្រជែងគ្នាខ្លាំងរបស់សិង្ហបុរី ក្នុងនោះរថយន្តរបស់ក្រុមហ៊ុនចិននេះ ក៏បានយកឈ្នះទៅលើចំនួននៃការលក់ របស់ក្រុមហ៊ុនធំៗផ្សេងទៀតរួមទាំង Tesla , Mercedes-Benz និង BMW ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញការលក់កើនឡើងសម្រាប់រថយន្ត EV របស់ចិន នៅក្នុងប្រទេសសិង្ហបុរី​ បានកើតឡើង បន្ទាប់ពីពួកគេទទួលបានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើនពីសំណាក់រដ្ឋបាលទីក្រុង ជុំវិញការ​បន្ធូរ​បន្ថយ​ពន្ធ រួមទាំងការបញ្ចុះតម្លៃលើការទិញរថយន្ត EV និងផែនការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយនៃមហិច្ឆតាក្នុងការឈានដល់កម្រិតកាបូនសូន្យរបស់រដ្ឋាភិបាល ផងដែរ៕