អ្នកជំនាញក្រសួងសុខាភិបាល បានព្រមានពីគ្រោះថ្នាក់ នៃការបាញ់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្ស ដោយថា ករណីនេះ មិនអាចជួយការពារ នឹងវីរុសកូវីដ-១៩បានទេ តែវាអាចមានគ្រោះថ្នាក់។
យោងតាមអត្ថបទបកប្រែក្រៅផ្លូវការ របស់អង្គការសុខភាពពិភពលោក ដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន លេីកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ (សូមជូនអត្ថបទខាងក្រោមនេះ ដេីម្បីជាចំណេះដឹង ក្នុងការអនុវត្តន៌) ៖