វេជ្ជបណ្ឌិត ឱ វណ្ណឌីន លម្អិតអំពីការរកឃេីញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស

ព័ត៌មានថ្មីៗ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដោយសង្កេតឃេីញមានការលេីកឡេីងពីការរកឃេីញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនបងប្អូនសាធារណជនទាំងអស់ នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន មានដូចតទៅ៖
១. ការរកឃេីញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ដែលធ្លាប់មានការចុះផ្សាយកន្លងមកដែរ លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩ នេះ។
២. វីរុសកូវីដ-១៩ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើងនូវបំលែងវីរុស ឫ វ៉ារ្យ៉ង់ថ្មី។ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មានដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា ហេីយឥឡូវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី និងហូឡង់។
៣. លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស បង្ហាញថា ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ ហេីយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លងនេះនៅឡេីយ។ ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក ការឆ្លង ការផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង និងការតាមដានករណីឆ្លងឡើងវិញ (re-infection)ផងដែរ។
៤. ខ្ញុំសុំបញ្ជាក់ជូនផងដែរថា ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ។
៥. អ្វីដែលសំខាន់នៅពេលនេះ គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំង មុនការប្រេីប្រាស់នៅកម្ពុជានោះ ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩ (បំលែងបែបណាក៏ដោយ) យេីងត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តវិធានការ ៖
– ៣ការពារ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង។
– ៣កុំ៖ កុំទៅកន្លែងមនុស្សច្រេីនកុះករ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រេីម៉ាស៊ីនត្រជាក់ច្រេីន និងកុំប៉ះពាល់គ្នា ពេលជួបគ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ឫកុំឱបគ្នា ជាដេីម។
– ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយចេះកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំខាងលេីនេះ។
– ការប្រហែសខ្លួន ដោយមេីលស្រាលលេីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩ គឺជាការមេីលងាយខ្លួនឯង ដោយទុកខ្លួនឯង ឲ្យវីរុសកូវីដ-១៩ សប្បាយចិត្ត អាចវ៉ៃលុកដោយសេរីមកលេីសរីរាង្គខ្លួនឯង ធ្វេីឲ្យធ្លាក់ខ្លួនឈឺ និងអាចមានសភាពធ្ងន់ធ្ងរ អាចស្លាប់បាត់បង់ជីវិតបាន ប្រសិនបេីនៅតែប្រហែសខ្លួន មេីលស្រាលលេីលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩ នេះ។Image may contain: text that says 'ANew Variant A series of tiny mutations found in many British samples of the coronavirus may help the virus spread more easily. The coronavirus variant is known as B.1.1.7. CORONAVIRUS Spikes used to latch onto and enter human cells Spike protein MAM gene CORONAVIRUS GENOME Change in RNA sequence Change in amino acid N protein'

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព