ម៉ុងសាយជាក្រុមរបាំប្រពៃណីចិនមួយដែលមានការសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃរូបសត្វតោ ហក់ លោត ចុះឡើងនៅលើបង្គោលដែក បូកបញ្ចូលក្បាច់គុណពិសេសៗជាច្រើនទៀត ដោយមានការអមដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងកងឱ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់សត្វ។
លោក តាំង តារា ប្រធានក្រុមម៉ុងសាយ ចុងលានថាំង បានឱ្យដឹងថា ការលេងម៉ុងសាយមិនរើសកម្មវិធីទេ ឱ្យតែមានការអញ្ជើញពីភ្ញៀវ។ ចំណែកឯកតម្លៃវិញក៏មានខុសៗគ្នា ទៅតាមឈុត និងតាមទីតាំង។
លោកបន្តថា សម្រាប់ឈុតសម្តែងឈុតធំ (លោតបង្គោលដែក ឡើងឫស្សី លេងក្បាល៨ លេងនាគ ស្គ6 លើងឫស្សីទីប2 ) តម្លៃ១៦៨៨ដុល្លារ,ឈុតសម្តែងម៉ុងសាយក្បាល៤ (លោតនាគ ឡើងឬស្សី )តម្លៃ ៦៨៨ដុល្លារ, ឈុតសម្តែងម៉ុងសាយក្បាល៨ (លេងនាគ ឡើងឬស្សី ៨៨៨ដុល្លារ), ឈុតម៉ុងសាយក្បាល៤ លេងនាគ ឡើងបង្គោលឫស្សី ៧៨៨ដុល្លារ, ឈុតសង្តែងម៉ុងសាយក្បាល៨ ឡើងបង្គោលឫស្សី ៥៨៨ដុល្លារ, ឈុតម៉ុងសាយក្បាល២ ឡើងបង្គោលឫស្សី ៥៨៨ដុល្លារ, ឈុតម៉ុងសាយក្បាល២ លេងនាគមួយ ៥៨៨ដុលារ,ឈុតម៉ុងសាយក្បាល២ តម្លៃ៣៨៨ដុល្លារ។
គួរបញ្ជាក់ថា តម្លៃខាងលើគឺជាតម្លៃទូទៅ និងសម្រាប់តែការសម្តែងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ចំណែកឯការសម្តែងនៅតាមបណ្តាខេត្តនានាគិតតម្លៃផ្សេងតាមទីតាំង។
សូមបញ្ជាក់ផងដែរថា ការលោត ម៉ុងសាយ ជាសិល្បៈដែលមានតាំងពីយូរលង់មកហើយតាមប្រវត្តិសាស្រ្តរបស់ចិន។ ម៉ុងសាយ ពេញនិយមខ្លាំង ក្នុងចំណោមប្រជាជនចិន សម្ដែងដើម្បីបួងសួង នាំយកសំណាងល្អអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ និងក្នុងឱកាសផ្សេងៗដូចជា ការបើកសម្ពោធហាងថ្មី ការប្រារព្ធពិធីបុណ្យពិសេសណាមួយក្នុងពិធីមង្គលការ ឬទទួលភ្ញៀវកិត្តិយសជាដើម។
មកដល់បច្ចុប្បន្ន ម៉ុងសាយបានសាយភាយ ពាសពេញពិភពលោកចាប់តាំងពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មាននៅកម្ពុជា ថៃជាដើម ដែលប្រជាជនណាកាត់សែស្រឡាយចិន និយមធ្វើ ឬជួលមកសម្តែង ឯតំបន់ផ្សេងទៀតដូចជាអឺរ៉ុបក៏មានវត្តមានផងដែរ៕