លែងភ័យព្រួយអត់ទឹកប្រើហើយ ៣ ស្រុកនៅខេត្តកំពង់ឆ្នាំងបាន ប្រឡាយបេតុងរាប់រយគីឡូម៉ែត្រ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Site Inspection) ដោយមានការចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ, មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។Image may contain: 1 person, standing, sky, outdoor and nature, text that says 'Progress Work pto 2020'
គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ។
គិតត្រឹមថ្ងៃនេះ ការងារសម្រេចបាន១០០% លើទំហំការងារសរុបរបស់គម្រោងក្នុងនោះ រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង
២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង
៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ
៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ
៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ
៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.២៨៩ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោងប្រមាណ ១ ពាន់គ្រួសារ ផងដែរ ៕Image may contain: one or more people, sky, outdoor and nature

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Image may contain: one or more people, people standing, sky, outdoor and nature
Image may contain: sky, bridge, cloud, outdoor and water
Image may contain: sky, cloud, outdoor and nature
Image may contain: sky, outdoor, nature and water