បន្ទាប់ពីការបើកសាខាក្នុងទឹកដីអង្គរ ខេត្តសៀមរាប បានយ៉ាងជោគជ័យនៅពាក់កណ្តាលខែធ្នូកន្លងទៅនេះ ធ្យូបបានបន្តបើកសាខាថ្មីទី43 ដែលមានទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងបុរីផាកស៊ីធី។
ការបើកសម្ពោធជាផ្លូវការនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ជាមួយនឹងការកម្សាន្តឈ្នះរង្វាន់រហូតទៅដល់ 999 រង្វាន់! ទីតាំងថ្មី ក្រុងប៉ោយប៉ែត បូរីផាកស៊ីធី នេះមានទីធ្លាធំទូលាយ ផាសុកភាព សេវាកម្មរួសរាយ រហ័ស និងភេសជ្ជៈឈ្ងុយឆ្ងាញ់។
នាពេលបច្ចុប្បន្ន ធ្យូបកាហ្វេបានពង្រីកសាខាតាមបណ្តាខេត្តជាច្រើន ដែលក្នុងនោះរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត ព្រះសីហនុ និងផ្លូវល្បឿនលឿនផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺការរក្សាបាននូវគុណភាព រសជាតិ និងសេវាកម្មពីមួយហាងទៅមួយហាង សបញ្ជាក់ឱ្យឃើញអំពីការប្ដេជ្ញាចិត្តក្នុងការពង្រីកទីតាំងទៅជុំវិញខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាពច្នៃប្រឌិតលើកម្មវិធីប្លែកភេសជ្ជៈថ្មីរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់បម្រើជូនប្រជាជនកម្ពុជា។