រោងចក្រផលិតសំបកកង់ឡាន សៃលុន (Sailun Tire Cambodia) ដែលជារោងចក្រដំបូងគេ និងធំជាងគេនៅកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានប្រកាសជ្រើសរើសបុគ្គលិកចំនួន៥០០នាក់ ជាបន្ទាន់។
តាមការប្រកាសឱ្យដឹង ចំពោះការជ្រើសរើសបុគ្គលិកនេះ ក្រុមហ៊ុនត្រូវការអ្នកចូលបម្រើការងារលើ១៦ផ្នែកសំខាន់ៗ មានដូចជា៖ ផ្នែកគ្រប់គ្រងរួម(អាហារដ្ឋាន), ផ្នែកផលិតដំណាក់កាល១ PCR1, PCR2, PCR3, ផ្នែកផលិតដំណាក់កាល២ PCR1, PCR2, PCR3, ផ្នែកផលិត TBR1 TBR2 TBR3, ផ្នែកបរិក្ខា (ជាងផ្សា, ជាងភ្លើង, ជាងម៉ាស៊ីន), ផ្នែកបច្ចេកទេស (QC), ផ្នែកផែនការផលិត, ផ្នែកឃ្លាំង, ផ្នែកស្ដុកទំនិញនាំចេញ, ផ្នែកលាយជ័រកៅស៊ូ, ផ្នែកបច្ចេកទេសលាយជ័រកៅស៊ូ, ផ្នែកមន្ទីពិសោធន៍, ផ្នែកឡចំហាយ, ផ្នែកគុណភាព, ផ្នែកបរិក្ខា TBR1 TBR2 TBR3 និងផ្នែកពុម្ព។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទៅសម្ភាសន៍ផ្ទាល់តែម្ដងនៅរោងចក្រដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង៧:៣០នាទីព្រឹកតទៅ។
ឯកសារដែលក្រុមហ៊ុនតម្រូវឱ្យយកទៅមាន៖ ១, អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើមនិងថតចម្លង ២,សំបុត្រកំណើតច្បាប់ដើម ៣, សៀវភៅគ្រួសារច្បាប់ដើម និងទី៤ ឯកសារផ្សេៗទៀតប្រសិនបើមានដូចជា ប.ប.ស, កុងធនាគារ, និងកាតវ៉ាក់សាំង។
សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងទៅកាន់លេខទូរស័ទ្ទ ០១៨៥២៣២៩២៣។