រយ:ពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិក Oracle លោក Larry Ellison បានថយចុះអស់ប្រមាណជាង ១៤ពាន់លានដុល្លារ ខណ:ដែលធ្វើឲ្យលោករបូតតំណែងជាអ្នកមានបផុតទី០៣ លើលោក ទៅឲ្យមេធំ Facebook លោក Mark Zuckerberg វិញផងដែរ។
យោងតាមរបាយការណ៍ចុះផ្សាយពី Forbes បានរាយការណ៍ថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Ellison មានចំនួនសរុបប្រមាណ ២១៣,៤ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះពីសប្តាហ៍មុន ដែលមានចំនួសរុបប្រមាណ ២២៨,១ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៥ ដោយផ្នែកតាមទិន្នន័យទទួលបានពី Forbes៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤២១,៦ពាន់លានដុល្លារ
2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥០,១ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៧,៩ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៣,៤ពាន់លានដុល្លារ
5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៩,២ពាន់លានដុល្លារ
6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៦៧,៦ពាន់លានដុល្លារ
7.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥៩,៨ពាន់លានដុល្លារ
8.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,២ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៣,៣ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,៩ពាន់លានដុល្លារ៕