ប្រាសាទអង្គរវត្តជាប់ឈ្មោះជាកន្លែងទស្សនាដ៏​ល្បី​បំផុត​ក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២

សង្គម​ និង​សេដ្ឋកិច្ច

តាមការចុះផ្សាយរបស់ News & World Report បានឱ្យដឹងថា ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងខេត្តសៀមរាប បានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមអបអរសាទរ ដែលប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ឈ្មោះជាទីកន្លែងទស្សនាដ៏​ល្បី​បំផុត​នៅក្នុង​ពិភពលោកនេះផងដែរ។

គួរបញ្ជាក់ថា នៅពីក្រោយប្រាសាទអង្គរវត្តរបស់កម្ពុជា រួមមាន Opera House ប្រទេសអូស្រ្តាលី   ជាប់លេខ២ Eiffle Tower របស់ប្រទេសបារាំង ជាប់លេខ៣ ខណៈលេខ៤. Taj Mahal ប្រទេសឥណ្ឌា និងលេខ៥. Machu Picchu ប្រទេសប៉េរូ ដែលនេះជាកន្លែងល្បីៗទាំង៥ ក្នុងចំណោមកន្លែងទាំង៣២ លើពិភពលោក។

សូមជម្រាបជូនថា ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបត្យកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។

ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយ បាន​រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននៅលើពិភពលោកឱ្យមកទស្សនាប្រទេសកម្ពុជាផងដែរ។ ប្រាសាទអង្គរវត្ត ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២៕