អប្បិយ​ជំនឿ ហ៊ុយ យ៉ាឡេង សម្រេច​ប្ដូរ​ឈ្មោះ​ផលិតកម្ម​ហើយ​ក្រោយ​ពី…

កម្សាន្ត

លោក ហ៊ុយ យ៉ាឡេង អ្នក​និពន្ធ និង​ដឹកនាំ​រឿង បាន​សម្រេច​ប្ដូរ​ឈ្មោះ​ផលិតកម្ម “មាតុចក្រ” ទៅ​ជា “កថា ជ័យ” វិញ​ហើយ ដោយ​លោក​ធ្វើ​នេះ គឺ​តាម​សម្ដេច​ព្រះ​គ្រូ​លោក​បាន​ប្រាប់

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុយ យ៉ាឡេង ប្រាប់​ថា អោយ​ប្ដូរ​ឈ្មោះ​ចាស់​ចេញ ព្រោះ​ឈ្មោះ​នោះ មិន​អាច​ជ័យ​កិច្ចការ​សិល្បៈ​របស់​លោក​បាន​ឡើយ។ “ដូរ​ឲ្យ​ត្រូវ​បង លោក​គ្រូ​លោក​​ឲ្យ​ដូរ ព្រោះ​ឈ្មោះ មាតុចក្រ​ហ្នឹង ជា​សេនា​ដៃ​ស្ដាំ​របស់​ព្រះអង្គ​ជ័យ​វរ្ម័ន​ទី​៧ ជា​​មេទ័ព អីចឹង​គាត់​រវល់ និង​មិន​អាច​មក​រវល់​ជា​សិល្បៈ​ទេ គឺ​គាត់​បាន​តែ​រឿង​ច្បាំង រឿង​សឹក​សង្គ្រាម​អី​ប៉ុណ្ណោះ”។

យ៉ាង​ណា លោក​ថា មាតុចក្រ ដើរ​មក​ចំណុច​រាល់​ថ្ងៃ​នេះ សេនា​ដៃ​ស្ដាំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នេះ បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ច្រើន​ដែរ។ លោក​មិន​បាន​បញ្ជាក់​ឡើយ​ថា គ្រូ​របស់​លោក​ជា​នរណា ប៉ុន្តែ​លោក​ថា បាន​សម្រេច​ដូរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​គ្រូ​រូប​នោះ ដោយ​យក​ឈ្មោះ​ថ្មី​ថា “កថា​ជ័យ” ព្រោះ អ្នក​មក​ក្រោយ​នេះ មាន​ជំនាញ​ផ្នែក​សិល្បៈ​តែ​ម្ដង។ ធ្វើ​បែប​នេះ ដើម្បី​អោយ​ក្រុមហ៊ុន​រីក​ចម្រើន​រហ័ស ដូច​សម័យ​មហានគរ។ សម្ដេច​ព្រះ​គ្រូ​លោក​បាន​ផ្ដាំ។

លោក ហ៊ុយ យ៉ាឡេង បាន​ពន្យល់​បន្ថែម​ថា “កថា​ជ័យ គ្រប់គ្រង​ដោយ​បារមី ព្រះអង្គ​គណេស
ដែល​ជា​ព្រះ​គ្រូ​តំណាង​អោយ​ផ្នែក​សិល្បៈ​តែ​ម្ដង ក្រោម​ការ​ឃុំ​គ្រង​ពី​ព្រះអង្គ​ជ័យ​វរ្ម័នទី៧ និង​ព្រះ​ម៉ែ​ឥន្រ្ទទេវី និង​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ព្រះ​មាតា​ព្រះ​បិតា​ស្តេច​នាគ អម​ដោយ​ទឹក​មន្ត​ត្រជាក់​ត្រជុំ​ដូច​ទឹក​អម្រឹត កថាជ័យ នឹង​បម្រើ​ផ្លូវ​លោក អភិវឌ្ឃន៍​ផ្លូវ​លោក អោយ​រីកចម្រើន​ដូច​មហានគរ​លើ​ផ្នែក​សិល្បៈ​ទាំង​៧”។

ផលិតកម្ម “មាតុចក្រ” ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ២០១៣ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ៦​ឆ្នាំ​មក​ហើយ។ រយៈ​ពេល​នេះ មាតុចក្រ បាន​ផលិត​ភាពយន្ត​បាន​ចំនួន ៥រឿង​រួម​មាន៖ រឿង “អាព្រឿង​ងាប់​ហើយ” “អាកុក​អា​ច្រវា” “វិកល​ចរិត” “ធ្មប់” និង​រឿង “ទារុណ​កម្ម​ខ្មោច”៕