នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ហ្វេសបុកឈ្មោះ វ៉ាងឡុងកាង (王龙光) បានបកស្រាយអំពីការកាត់គ្រោះ ឬសែនខាត់ឆុង ថាតើគេត្រៀមសំណែនអ្វីខ្លះ? ដើម្បីត្រូវតាមក្បួនចិន និងអាចកាត់គ្រោះផ្សេងៗបាន។
លោក វ៉ាងឡុងកាង បានឲ្យដឹងថា តើដើម្បីកាត់គ្រោះ ឬសែនកាត់ឆុងបាន គេត្រៀមសំណែនអ្វីខ្លះ?
១.ក្រដាសសែនកាត់ឆុង(ស្រី ឬប្រុស)
២. សាច់ជ្រូកបីជាន់ឆៅ (៣ដុំ)
៣. ពងទាឆៅ (៣គ្រាប់)
៤. ទានក្រហម និងធូប
🌺 ការសែនកាត់ឆុងអាចធ្វេីនៅលោកតាព្រះចៅវត្តភ្នំ(មានលោកអាចារ្យ សំរាប់ធ្វើពិធីឱ្យស្រាប់)
✔ចំពោះជំនឿ នឹងអត្ថន័យ នៃការសែនកាត់ឆុងជាមួយនឹងទេវតាខ្លាសរ គឺដេីម្បីឱ្យទេវតាខ្លាសរ ស៊ីនៅគ្រោះចង្រៃដែរមានទាំងអស់ក្នុងឆ្នាំថ្មី និងសុំពរជ័យអោយសុខសប្បាយពេញមួយឆ្នាំ។
💯 ពិធីសែនកាត់ឆុង អាចចាប់ផ្ដេីមសែនបានហេីយ ក្រោយពីសែននំអ៊ី។
😍 ខ្ញុំទៅសែនកាត់ឆុងថ្ងៃអាទិត្យនេះ ចុះបងប្អូនវិញ? ?
👆 បញ្ជាក់: នេះជាជំនឿ របស់បងប្អូនខ្មែរដែរជាប់ខ្សែស្រទ្បាយចិនដែររស់នៅក្នុងប្រទេសកម្ពុជា ហេីយជំនឿនេះមានយូរលង់ណាស់មកហេីយ។
✅សូមពាក់ម៉ាស និងអនុវត្តតាមវិធានការសុវត្ថិភាពរបស់ ក្រសួងសុខាភិបាលទាំងអស់គ្នាផង។
㊗️ សូមជូនពរ សំណាងល្អ សុខសប្បាយ គ្រប់ៗគ្នា🙏
កុំសង្ស័យ! តើដើម្បីកាត់គ្រោះ ឬសែនកាត់ឆុងបាន គេត្រៀមសំណែនអ្វីខ្លះ?
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព