(ភ្នំពេញ)៖ លាភធំពិតៗហូរចូលដល់គេហដ្ឋានថ្មី! គូស្វាមីភរិយាមហាសំណាងមួយគូ បានឈ្នះរង្វាន់ធំ រថយន្ត Ford Ranger សេរីទំនើបថ្មីបកកេសពីស្រាបៀរកម្ពុជា ក្នុង «កម្មវិធីចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរ កម្ពុជា»។
ក្នុងឱកាសអបអរសាទរគូស្វាមីភរិយាថ្មី និងជាកាដូចំណងដៃជូនដល់អតិថិជនដែលបានជាវស្រាបៀរកម្ពុជា យកទៅជួបជុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំ «កម្មវិធីចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជា លើកទី ១» ក្នុងឆ្នាំថ្មី ២០២៥ នាថ្ងៃទី ២៥ ខែមករាកន្លងទៅ ដោយរកឃើញគូស្វាមីភរិយាជាម្ចាស់រង្វាន់ ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៥០ រង្វាន់ និងរង្វាន់ទឹកប្រាក់សុទ្ធ ១០០០ ដុល្លារចំនួន ៥០ រង្វាន់។ កាន់តែអស្ចារ្យជាងនេះទៀត ស្រាបៀរ កម្ពុជា បានរកឃើញម្ចាស់អាំងប៉ាវធំក្នុងជុំទី ១ ដោយរង្វាន់រថយន្ត Ford Ranger សេរីថ្មីបកកេះ បានទៅលើកូនកំលោះឈ្មោះ ជា សុម៉ាត្រ និង កូនក្រមុំឈ្មោះ ឆៃយ៉ា កក្កដា មកពីស្រុកបាណន់ ខេត្តបាត់ដំបង។
ការចាប់រង្វាន់ចំណងអាពាហ៍ពិពាហ៍របស់ «កម្មវិធីចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជា» នេះ នឹងប្រព្រឹត្តទៅជារៀងរាល់ មួយខែម្តង ដោយរង្វាន់សរុបមាន រថយន្ត Ford Ranger ចំនួន ៦ រង្វាន់, ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់, និង រង្វាន់ទូរស័ព្ទ Samsung Galaxy Z Flip 6 ដែលមានតម្លៃជាង ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះសម្រាប់តែគូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជា យកទៅប្រើប្រាស់ក្នុងពិធីមង្គលការតែប៉ុណ្ណោះ ដោយឡែក សម្រាប់កម្មវិធីផ្សេងៗដូចជា កម្មវិធីឡើងផ្ទះ កម្មវិធីខួបកំណើតជាដើម យើងសូមរក្សាសិទ្ធមិនរាប់បញ្ចូលក្នុងកម្មវិធីនេះទេ។
ខ្មែរ ប៊ែវើរីជីស ជារោងចក្រធំបង្អស់ក្នុងស្រុក អាចផលិតបានស្រាបៀរគ្រប់ប្រភេទដូចជា CAMBODIA PREMUIM BEER, CAMBODIA LITE, CAMBODIA SUPREME, ជាពិសេស ប្រភេទស្រាបៀរផលិតថ្មីដោយស្នាដៃអ្នកជំនាញកូនខ្មែរ CAMBODIA MASTERCRAFT BEER, រួមផ្សំនឹងប្រភេទដបរចនាក្បាច់ខ្មែរ ពោរពេញដោយប្រណិតភាព សាមសមបំផុត គ្រប់កម្មវិធីជួបជុំ។
ពិសាដោយការទទួលខុសត្រូវ!