ឧកញ៉ា ហេង វ៉ាន់ដា ដឹកនាំកិច្ចប្រជុំក្រុមការងារ “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង វ៉ាន់ដា សហប្រធានក្រុមការងារផ្នែកឯកជន ក្រុម “ដ” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ដ” “ផ្នែកអប់រំ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ដ” ផ្នែកឯកជន, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា, តំណាងសហព័ន្ធសេវាអប់រំនៅកម្ពុជា, តំណាងគ្រឹះស្ថានអប់រំ សិក្សាផ្នែកឯកជន, និងសមាជិក សមាជិកានៃក្រុមការងារ “ដ” ផ្នែកឯកជនជាច្រើនទៀត។

កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យអប់រំផ្នែកឯកជន ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងអប់រំ យុវជន និងកីឡានាពេលខាងមុខនេះ។ កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាកិច្ចប្រជុំលើកដំបូងនៃដើមឆ្នាំ២០២៥នេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ បញ្ហាក្នុងការស្នើសុំអាជ្ញាប័ណ្ណបើកសាលាថ្មី, បញ្ហាហត្ថពលកម្មបរទេស, ការពន្លឿនការចុះហត្ថលេខាលើសន្លឹកសញ្ញាប័ត្រ និងការបញ្ជាក់ពីភាពត្រឹមត្រូវចំពោះសញ្ញាប័ត្រ រួមនឹងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕