សមាគមឧកញ៉ាកម្ពុជា និងសមត្ថកិច្ច អញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកស្អែក

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលិខិតរបស់សមាគមឧកញ៉ាកម្ពុជា ការអញ្ជើញទៅបំភ្លឺនេះ គឺធ្វើឡើងនៅម៉ោង ៩:០០នាទីព្រឹក នៅការិយាល័យសមាគមឧកញ៉ាកម្ពុជា (សណ្ឋាគារភ្នំពេញ) ស្អែកនេះ ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។ ទទឹមគ្នានោះ លិខិតរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ចូលទៅបំភ្លឺ នៅទីស្តីការក្រសួងមហាផ្ទៃ នាវេលាម៉ោង ៩:00នាទីព្រឹកស្អែកដូចគ្នាផងដែរ។

សូមជម្រាបថា លោកស្រី ឆេង ស្រីរ័ត្ន ត្រូវបានគេស្គាល់ថាជាសហគ្រិនស្ត្រី ដ៏លេចធ្លោរមួយរូប​ ក្នុងវិស័យលក់ផលិតផល​ថែរក្សា​សម្រស់​តាមអនឡាញនៅកម្ពុជា។ លោកស្រី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់​បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤៕