ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ បង្ហាញសមិទ្ធផល រីស៊តថ្មីស្រឡាងមួយទៀត នៅលើកោះស្តេច

ជុំវិញ​ឧកញ៉ា

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហាញជូននូវសមិទ្ធផលថ្មីស្រឡាងមួយទៀត នៅលើកោះស្តេច គឺរីស៊ត ម៉េតម័ងឃី (Mad Monkey Koh Sdach) ដែលនឹងក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់កោះស្តេច នៃខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រីស៊ត ម៉េតម័ងឃី (Mad Monkey Koh Sdach) ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលអភិវឌ្ឍដោយ ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស បានបើកសម្ពោធទទួលភ្ញៀវទេសចរជាផ្លូវការ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដូច្នេះថា៖ “ប្រែក្លាយកោះដែលធ្លាប់តែស្ងាត់ជ្រងំ ក្លាយជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា។ រីករាយការបើកជាផ្លូវការ រីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) នឹងក្លាយជាផលិតផលទេសចរណ៌ថ្មីស្រឡាងលើទឹកដីកោះស្តេច ហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលអាចទាក់ទាញទេសចរណ៍អន្តរជាតិឱ្យបានស្គាល់ទឹកដីកោះស្តេច ហើយកោះស្តេចនឹងសម្បូរទៅដោយទេសចរណ៍បរទេស ចរាចរពាសពេញកោះជាក់ជាពុំខាន។ ផលិតផលថ្មីមួយនេះ នឹងនាំមកនូវសេដ្ឋកិច្ចដ៏រឹងមាំ សម្រាប់ប្រជាជនដែលរស់នៅតំបន់កោះស្តេច”។

សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ ជាសហគ្រិនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានវិនិយោគលើរីស៊តជាង ១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន ពិសេសគឺនៅខេត្តកុងកោះ។ សម្រាប់នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ មានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត(Koh Sdach Resort), កោះអភិជនរីស៊ត(Koh Apikjun Resort), រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence) និងម៉េតម័ងឃី រីស៊ត(Mad Monkey Resort)៕