ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។
![](https://www.oknha.news/wp-content/uploads/2025/02/image-214-1024x682.png)
នេះជាដំណឹងល្អសម្រាប់ ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ប្រធាន/សមាជិកសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងសាធារណជន ។
ប្រភពក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង ជំរុញផលិតកម្មក្នុងស្រុក បន្តគាំទ្រផលិតផលខ្មែរ អភិវឌ្ឍន៍វិស័យឯកជន និងបង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍ កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់ អាជីវកម្មនានា ស្របតាមផែនការសកម្មភាពការងាររបស់ក្រសួងពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់អាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើចូលរួមដាក់តាំងបង្ហាញផលិតផលនិងស្វែងរកដៃគូពាណិជ្ជកម្មដើម្បីឈានទៅការចុះកិច្ចសន្យាទិញ-លក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ៕
![](https://www.oknha.news/wp-content/uploads/2025/02/image-215-1024x930.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-217-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-216-1024x682.png)