កម្ពុជាកំពុងជំរុញ និងអភិវឌ្ឍវិស័យសូត្រកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ភាគីពាក់ព័ន្ធ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានកោះប្រជុំប្រចាំឆ្នាំដើម្បីពិភាក្សា និងស្វែងរកមធ្យោបាយ ដើម្បីជំរុញ និងអភិវឌ្ឍសូត្រខ្មែរកាន់តែរីកលូតលាស់ និងទទួលស្គាលកាន់តែទូលំទូលាយនៅឆាកជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម វិស័យឯកជន និងគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា(SDC) បានថ្លែងថា៖ គោលបំណងនៃកិច្ចប្រជុំប្រចាំឆ្នាំស្តីពីលទ្ធផលការងារនិងទិសដៅបន្តក្នុងការជំរុញនិងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជានេះ គឹដើម្បីពិនិត្យនិងពិភាក្សាលើកិច្ចការដែលត្រូវអនុវត្តបន្តសម្រាប់អភិវឌ្ឍវិស័យសូត្រកម្ពុជាប្រកបដោយចីរភាពនិងបរិយាបន្ន។

កន្លងទៅនេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការជំរុញនិងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា បានផ្តល់ជាអនុសាសន៍ដើម្បីជំរុញវិស័យសូត្រនៅកម្ពុជា គឺត្រូវផ្សព្វផ្សាយទៅកាន់ភាគីពាក់ព័ន្ធអំពីការលើកកម្ពស់វប្បធម៌ជាមួយនឹងសហគ្រិនភាព និងធុរកិច្ច ជាពិសេសការច្នៃប្រឌិតនូវការបង្កើតថ្មីដោយមិនបោះបង់នូវគុណតម្លៃវប្បធម៌កត្តញ្ញូលើប្រពៃណី និងការប្រើប្រាស់សូត្រខ្មែរ,ពង្រឹងការសិក្សាស្រាវជ្រាវពីឧត្តមានុវត្តនានា ដើម្បីចាប់យក និងសម្របសម្រួលបន្តធ្វើនូវនវានុវត្តន៍លើផលិតផលសម្រេចសូត្របន្ថែម,ធ្វើបច្ចុប្បន្នភាព និងអនុវត្តឱ្យបានប្រសិទ្ធភាពនូវវិធានការទាំងឡាយនៅក្នុងយុទ្ធសាស្រ្តវិស័យសូត្រកម្ពុជា ទៅនិងយន្តការរបស់ក្រសួងស្ថាប័ន ព្រមជាមួយនឹងការពង្រឹងកិច្ចសម្របស្រមួលជាមួយនឹងអន្តរក្រសួងស្ថាប័នផងដែរព្រមទាំងបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីស្រូបយកបច្ចេកទេសថ្មីសំរាប់ធ្វើទំនើបកម្មផលិតកម្មក្នុងស្រុក ពិនិត្យមើលលទ្ធភាពបង្កើតសហព័ន្ធ និងសមាគមបន្ថែម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃសូត្រដល់វិនិយោគគិន ព្រមទាំងសាធារណៈជនដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយនឹងផលិតករ និងពង្រឹងកិច្ចពិភាក្សាឱ្យបានកាន់តែសកម្មរវាងសមាជិកនៃគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជាដោយមាននូវការរៀបចំយន្តការនៃការតាមដាន វាយតម្លៃផងដែរ៕