ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយនៅសប្តាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានដណ្តើមយកតំណែងជាកំពូលអ្នកមានដាច់គេបំផុតលោកទី០២ ពីស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Mark បានកើនឡើងដល់ទៅជាង ២៤៦ពាន់លានដុល្លារ ដែលធ្វើឲ្យវ៉ាដាច់ចំនួនទ្រព្យសម្បត្តិរបស់លោក Bezos ដែលមានត្រឹមចំនួនជាង ២៤២ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ ដោយផ្នែកតាមទិន្នន័យទទួលបានពី Forbes៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៩៧,៤ពាន់លានដុល្លារ
2.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៦,៥ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤២,៤ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៦,៤ពាន់លានដុល្លារ
5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៣ពាន់លានដុល្លារ
6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥៣,២ពាន់លានដុល្លារ
7.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧,៥ពាន់លានដុល្លារ
8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៦,៣ពាន់លានដុល្លារ
9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២២,៥ពាន់លានដុល្លារ
10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២១,៧ពាន់លានដុល្លារ៕