លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចាត់តាំងអ្នកឧកញ៉ា១រូប ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ក្នុងឱកាសបំពេញបេសកកម្មនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមក្នុងវេទិកាធុរកិច្ច ក៏ដូចជាជំនួបពិភាក្សាការងារមួយចំនួនទៀត ក្នុងគោលបំណងពង្រីកនូវកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការផ្គូរផ្គងពាណិជ្ជកម្ម រវាងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជាមួយបណ្តាធុរជនក្នុងប្រទេសហ្វីលីពីន៕