មកមើលទិដ្ឋភាពពិធីមង្គលចូលនៅភូមិគ្រឹះថ្មី អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរី ប៉េង ហួត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរី ប៉េង ហួត និង លោកជំទាវ ហុង ដានី កាលពីពេលថ្មីៗនេះ បានរៀបចំពិធីមង្គលចូលនៅភូមិគ្រឹះថ្មីដ៏ស្កឹមស្កៃ ដែលមានតម្លៃរាប់លានដុល្លារអាមេរិក ស្ថិតនៅក្នុងបុរី ប៉េង ហួត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីមង្គលចូលនៅភូមិគ្រឹះថ្មីដ៏ប្រណិតជាមួយរចនាបទសហសម័យបែបស៊ីវិល័យ ស័ក្តិសមសម្រាប់អភិជនរស់នៅនេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមគ្រួសារសាច់ញាតិ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបថា អ្នកឧកញ៉ា ថៃ ជាហួត គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានប្រណីត និងបែបអេកូ និងជា អនុប្រធានសមាគមឧកញ៉ាកម្ពុជា ផងដែរ។

រូបភាព៖ The Ring