“វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន” បានប្រព្រឹត្តទៅនៅសណ្ឋាគារ Makati Shangri-La ស្ថិតក្នុងរដ្ឋធានីម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន និងមានវត្តមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១។
![](https://www.oknha.news/wp-content/uploads/2025/02/image-275-783x1024.png)
ថ្លែងក្នុងពិធីបើក“វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នាររសៀលថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី នាយកហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា “វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន” ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីបរិយាកាសធុរកិច្ច ក៏ដូចជាសក្តានុពល និងកាលានុវត្តភាពវិនិយោគ ទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
សម្តេចធិបតី បន្តថា ក្នុងស្មារតីជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ វិនិយោគិន និងធុរជននៃប្រទេសទាំងពីរ នឹងកាន់តែមានសកម្មភាពយ៉ាងផុសផុល សំដៅទាញយកប្រយោជន៍ជាអតិបរមាពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល និងលិខិតូបករណ៍អន្តរជាតិនានា ដែលប្រទេសទាំងពីរជាហត្ថលេខី។
សូមជម្រាបជូនផងដែរថា “វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន” គឺជាព្រឹត្តិការណ៍អមនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មកកាន់សាធារណរដ្ឋហ្វីលីពីន រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន
![](https://www.oknha.news/wp-content/uploads/2025/02/image-276-1024x683.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-277-1024x683.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-278-1024x683.png)