អបអរថ្ងៃទិវាក្តីស្រឡាញ់! ឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្តល់កាដូជូន៥ផ្ទះ នៅបុរី ខេអេស រ៉េសុីដេន ដោយបង់ប្រចាំខែគ្មានការប្រាក់ត្រឹម ២៥០ដុល្លារ

ជុំវិញ​ឧកញ៉ា

ដើម្បីអបអរសាទរក្នុងឱកាសថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ខាងមុខនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី ខេអេស រ៉េសុីដេន (Borey KS Residence) បាន​ប្រកាស​ផ្តល់ជូនកាដូពិសេសមិនធ្លាប់មាន ដល់​លោកអ្នកដែលទិញផ្ទះនៅ បុរី ខេអេស រ៉េសុីដេន ដោយអាច​បង់រំលស់ប្រចាំខែគ្មានការប្រាក់ត្រឹម ២៥០ដុល្លារ ហើយការផ្តល់ជូននេះមានចំនួនត្រឹមតែ ៥ផ្ទះប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា មានប្រជាជនកម្ពុជាមួយចំនួន បានសួរលោកថាប្រាក់ខែ​ពួកគាត់​ពីរនាក់ប្តីប្រពន្ធបានប្រហែល ៦០០ដុល្លារ តើអាចទិញផ្ទះបានឬអត់? ចំពោះលក្ខខណ្ឌបែបនេះ គឺ​ទិញ​មិនបានទេ។ ប៉ុន្តែដោយសារតែដើម្បីអបអរសាទរ ក្នុង​ឱកាសថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ លោកឧកញ៉ា មាន​បំណងផ្តល់នូវផ្ទះមួយចំនួន ទៅដល់គ្រួសារវ័យក្មេងកម្ពុជា ដែលមាន​បំណង​ចង់ទិញផ្ទះ ប៉ុន្តែលក្ខខណ្ឌទី១ បងប្អូនអាចបង់ត្រឹមតែ ២៥០ដុល្លារក្នុងមួយខែ ដោយគ្មានការប្រាក់ រហូត​ដល់​តម្លៃ​ប្រហែល ១០ទៅ២០% ចាំបង់រំលស់ជាមួយធនាគារបន្តចុះ ដោយសារនៅបុរី ខេអេស រ៉េសុីដេន គឺផ្ទះ​សង់រួចរាល់១០០% ប្លង់រឹង LMAP មានស្រាប់ អាចទៅខ្ចីធនាគារបាន ៨០ទៅ៩០% ដូច្នេះកុំភ្លេចឱកាស​ល្អ​ថ្ងៃ​១៤កុម្ភៈ ដែលនេះជា​វិធីសាស្ត្រល្អមួយជួយឱ្យគ្រួសារវ័យក្មេងអាចទិញផ្ទះនៅបានផងដេរ។

សម្រាប់ព័ត៌មានលំអិតបន្ថែម៖
ផ្នែកលក់: 𝟬𝟲𝟵 𝟵𝟲 𝟮𝟬𝟬𝟬 | 𝟬𝟵𝟵 𝟵𝟲 𝟮𝟬𝟬𝟬
ទីតាំងជិតកៀនស្វាយផ្លាហ្សា
ចុចលីង៖ https://maps.app.goo.gl/zTf7quNMqEE4JrUN6

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ​​របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោកជំទាវ​ឧកញ៉ា គង់ សំណាង ជា​គម្រោង​លំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែល​មានចំនួន​ផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹង​នៅ​លើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែង​ចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមាន​ប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែល​ពិសេស និងជាភាពទាក់ទាញ​ចិត្ត​អតិថិជន​ គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ​ដែលមានតម្រូវការ​ចូលរស់​នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយ​នឹង​លក្ខខណ្ឌ​ងាយស្រួល​ជា​ច្រើន​ទៀត៕