ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន វីរៈប៊ុនថាំ របស់ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរួមគ្នាជាមួយនឹងក្រុមហ៊ុន Elite Hospitality & Management (EHM) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជានៃវិស័យបដិសណ្ឋារកិច្ច។ ការចាប់ផ្តើមនៃភាពជាដៃគូនេះបានផ្តោតលើការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា។
![](https://www.oknha.news/wp-content/uploads/2025/02/DSC07084-1024x683.jpg)
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលពាក់ព័ន្ធសំខាន់ៗមកពីក្រុមហ៊ុនទាំងពីរ។ ភាពជាដៃគូនេះបានរួមបញ្ចូលនូវជំនាញគ្រប់គ្រងប្រត្តិបត្តិការនៃវិស័យបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន EHM ជាមួយនឹងវិធីសាស្រ្តបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងគោលបំណងធ្វើឱ្យសេវាកម្មសណ្ឋាគារ និងរីសតកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជា។
ការពង្រឹងឧស្សាហកម្មបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា
ថ្លែងនៅក្នុងឱកាសនេះ លោក Faz Ghotbi ស្ថាបនិក និងជានាយកប្រតិបត្តិនៃ EHM បានសម្តែងការសាទរចំពោះកិច្ចសហការ និងមានប្រសាសន៍ថា៖ “ភាពជាដៃគូលើកិច្ចសហប្រត្តិបត្តិការជាមួយក្រុមហ៊ុន វីរៈប៊ុនថាំ នេះផងដែរគឺបានសមស្របទៅនឹងបេសកកម្មរបស់យើងក្នុងការបង្កើតនូវស្តង់ដារបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចរបស់យើងជាមួយនឹងការផ្តោតសំខាន់លើកំណើនវិជ្ជាជីវៈ របស់ក្រុមហ៊ុន វីរៈប៊ុនថាំ យើងមានគោលបំណងផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យទៅកាន់អតិថិជនទាំងអស់ពេលមកស្នាក់នៅក្នុងសណ្ឋាគារ និងរីសតរបស់យើង ក៏ដូចជាបង្កើតឱកាសការងារថ្មីៗទៅកាន់និយោជិកផងដែរ។”
![](https://www.oknha.news/wp-content/uploads/2025/02/DSC08070-1024x683.jpg)
ក្រុមហ៊ុន Elite Hospitality & Management និងក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងរួមគ្នាដើម្បីលើកកំពស់វិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់ជូននូវសេវាកម្មស្តង់ដាថ្មីមួយជូនដល់អតិថិជន និងបង្កើតម៉ាកយីហោក្នុងស្រុកដែលអាចប្រកួតប្រជែងទៅនឹងកម្រិតពិភពលោក។
អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា “គោលដៅរបស់យើងគឺបំពាក់ជំនាញ និងចំណេះដឹងទៅដល់ក្រុមការងារដើម្បីតម្រូវទៅតាមស្តង់ដាបដិសណ្ឋារកិច្ចអន្តរជាតិ។”
![](https://www.oknha.news/wp-content/uploads/2025/02/DSC08056-1024x683.jpg)
ចក្ខុវិស័យចំពោះកំណើន និងភាពច្នៃប្រឌិត
ការបណ្តាក់ទុនវិនិយោគរួមគ្នានេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាចក្ខុវិស័យរួមគ្នាដើម្បីកែលម្អ និងបង្កើតភាពច្នៃប្រឌិតក្នុងវិស័យបដិសណ្ឋារកិច្ចនៃប្រទេសកម្ពុជា។ កិច្ចសហការនេះបានរួមបញ្ចូល៖
- កម្មវិធីបណ្តុះបណ្តាល៖ បង្កើនជំនាញបដិសណ្ឋារកិច្ចទៅនឹងស្តង់ដាក្នុងពិភពលោក។
- ការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ បង្កើតឱកាសការងារ និងមុខរបរសម្រាប់ប្រជាជនក្នុងវិស័យទេសចរណ៍តាមតំបន់។
- ឧត្តមភាពនៃប្រតិបត្តិការ៖ អនុវត្តស្តង់ដានៃការគ្រប់គ្រងបដិសណ្ឋារកិច្ចដែលមានគុណភាពខ្ពស់ចំពោះសណ្ឋាគារ និងរីសតទាំងអស់។
ភាពជាដៃគូរវាងក្រុមហ៊ុន EHM និង ក្រុមហ៊ុន វីរៈប៊ុនថាំ មានគោលបំណងកំណត់ស្តង់ដាថ្មីសម្រាប់គុណភាពសេវាកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចនៃប្រទេសកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់សណ្ឋាគារ រីសត និងអាជីវកម្មដែលផ្សាភ្ជាប់ទៅនឹងវិស័យទេសចរណ៍ទូទាំងប្រទេស។
ដំណើរឆ្ពោះទៅមុខ
ជាមួយនឹងកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវគុណតម្លៃរយៈពេលវែងដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា។ ហើយការបណ្តាក់ទុនវិនិយោគរួមគ្នានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដោយមានការសហការ និងគំនិតផ្តួចផ្តើមជាច្រើនទៀតដែលគ្រោងនឹងបង្ហាញក្នុងពេលឆាប់ៗនេះ។
អំពី Elite Hospitality & Management
Elite Hospitality & Management (EHM) គឺជាក្រុមហ៊ុនគ្រប់គ្រងបដិសណ្ឋារកិច្ចឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលមានបទពិសោធន៍ និងជំនាញនៅក្នុងការគ្រប់គ្រងសណ្ឋាគារ និងរីស៊តជាច្រើនឆ្នាំជាមួយនឹងភាពជោគជ័យគួរអោយកត់សំគាល់។ យើងបានផ្តោតសំខាន់ទៅលើការបង្កើនប្រាក់ចំណេញតាមរយៈការគ្រប់គ្រងប្រតិបត្តិការ និងយុទ្ធសាស្រ្តទីផ្សារដើម្បីផ្តល់ជូននូវសេវាកម្មគ្រប់គ្រងដែលល្អឥតខ្ជោះសម្រាប់អតិថិជន អមជាមួយភាពជោគជ័យយូរអង្វែង។
អំពី ក្រុមហ៊ុន វីរៈប៊ុនថាំ
ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនខ្មែរឈានមុខគេក្នុងវិស័យដឹកជញ្ជូន និងបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា។ ក្នុងវិស័យដឹកជញ្ជូន ក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្តល់ជូននូវរថយន្តក្រុងទំនើប និងប្រណិតៗ ដែលធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាង។ រីឯវិស័យបដិសណ្ឋារកិច្ច ក្រុមហ៊ុននៅតែបន្តពង្រីកផលប័ត្ររបស់ខ្លួនដែលរួមមានសណ្ឋាគារ និងរីសត ដោយផ្តល់ជូននូវការស្នាក់នៅលំដាប់ស្តង់ដា និងសេវាកម្មកម្រិតខ្ពស់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
![](https://www.oknha.news/wp-content/uploads/2025/02/DSC07068-1024x1024.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC07080-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC07153-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC08054-683x1024.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC08057-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC08063-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC08073-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC08082-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/DSC08089-1024x683.jpg)
សម្រាប់ព័ត៌មានបន្ថែមអំពីភាពជាដៃគូ សូមទំនាក់ទំនង៖
📌 លោក ផល សំបូរ
📞 (855) 93 910 000
![](https://www.oknha.news/wp-content/uploads/2025/02/Tube-Resort-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Sara-Resort-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Sandy-Resort-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Romhaey-Kirirom-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Pidoma-Resort-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Romdoul-Kirirom-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Palace-Gate-Hotel-Resort-by-EHM-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Palace-Gate-Hotel-Residence-by-EHM-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/ONE-BEACH-RESORT-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/KOH-SDACH-RESORT-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Koh-Rong-Sanloem-Preah-Sihanouk-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Koh-Apikjun-Resort-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Caravan-1024x536.png)
![](https://www.oknha.news/wp-content/uploads/2025/02/Camping-Park-1024x536.png)