អ្នកឧកញ៉ាឡេង ណាវ៉ាត្រា “ប្រធានយុវជនបូជាការពារយុត្តិធម៌” បានប្រកាសប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះអ្នកដែលពាក់ព័ន្ធ អ្នកគាំទ្រ និងអ្នកនៅពីក្រោយដែលមានបំណងធ្វើសកម្មភាពវាយប្រហារដោយដ្រូនធ្វើឃាតសម្តេចតេជោ និងក្រុមគ្រួសារ។
![](https://www.oknha.news/wp-content/uploads/2025/02/image-425-1024x682.png)
ការចេញសារប្រកាសថ្កោលទោសពីអ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងប៉ុន្មានម៉ោងក្រោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាសថា ដរាបណាខ្ញុំ និងយុវជនបូជាការពារយុត្តិធម៌ នៅមានជីវិត យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមគ្រប់សកម្មភាពដើម្បីការពារ បើទោះអ្នកជានរណាក៏ដោយ យើងមិនបណ្តោយឲ្យអ្នកធ្វើសកម្មភេវកម្មប៉ុនប៉ន់មកលើសម្តេចតេជោ និងក្រុមគ្រួសារលោកបានឡើយ»។
អ្នកឧកញ៉ាបានប្រកាសជាថ្មីម្តងទៀត យើងខ្ញុំជាយុវជនបូជាការពារយុត្តិធម៌ សូមប្រកាសចូលរួមគ្រប់សកម្មភាពកំចាត់ពួកជ្រុលនិយម និងហិង្សានិយមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យអស់ពីកម្ពុជា ហើយសូមច្បាប់អនុវត្តឲ្យបានដាច់ខាតចំពោះក្រុមជ្រុលនិយម និងហិង្សានិយមទាំងនោះ៕
![](https://www.oknha.news/wp-content/uploads/2025/02/image-426-682x1024.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-427-1024x682.png)
![](https://www.oknha.news/wp-content/uploads/2025/02/image-428-1024x682.png)