មុខលោកជំទាវ ម៉ែន សំអន លោក ព្រាប សុវត្ថិ ចេញលិខិតបំភ្លឺពាក់ព័ន្ធករណីវិវាទដីធ្លីជាមួយឯកឧត្តម ម៉ៅ ធនារក្ស គឺពុំទាន់បញ្ចប់ឡើយ

សង្គម​ និង​សេដ្ឋកិច្ច

តារាចម្រៀង លោក ព្រាប សុវត្ថិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសចេញលិខិតបំភ្លឺចំពោះការផ្សព្វផ្សាយដែលបានធ្វើឲ្យសាធារណជនភាន់ច្រឡំក្នុងករណីវិវាទដីធ្លីរវាងរូបលោក និងឯកឧត្តម ម៉ៅ ធនារក្ស ហើយករណីនេះត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសម្របសម្រួលបញ្ចប់ ជាព័ត៌មានមិនពិតនោះទេ។Image may contain: 1 person, sitting and indoor

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែជាក់ស្ដែងការបញ្ចប់វិវាទដីធ្លីដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ធ្វើការសម្របសម្រួលនោះគឺរវាងរូបលោក និងឯកឧត្តម យឹម លុច្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំ ១៥,៦៣៤ ហិកតានៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពុំមែនជាករណីវិវាទជាមួយឯកឧត្តម ម៉ៅ ធនារក្សនោះឡើយ។

ដូច្នេះសូមបងប្អូនសាធារណជននិងសារព័ត៌មានមេត្តាជ្រាប និងកុំបន្តការភាន់ច្រឡំទៀត។No photo description available.

Image may contain: 6 people, people sitting and indoor

Image may contain: 10 people, people standing

Image may contain: 1 person, sitting