លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជន ជាច្រើនរូប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្ដល់កិត្តិយសអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនស្រី របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ហ៊ុន គឹមឡេង ដែលរៀបចំឡើងយ៉ាងអធឹកអធ័ម និងតុបតែងយ៉ាងប្រណីត។

ពិធីមង្គលការលំដាប់អភិជនដ៏ធំ ដែលកូនកំលោះនាម ដូមីនីគ ភីអត ផូវាកា និងកូនក្រមុំនាម នេត ធីតា ច័ន្ទធីម៉ា មានការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ក្រៅពីវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ ក៏មានវត្តមានរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបផងដែរ រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ហុង សួន ស៊ីគង់ទ្រី, អ្នកឧកញ៉ា ហ៊ុន តូ, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ពៅ, អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា លាង ហួង, ឧកញ៉ា ហ៊ុន ស៊ីណាត ព្រមទាំងធុរជនជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា លោក នេត សាវឿន ជាអតីតអគ្គស្នងការនគរបាលជាតិ ដែលឡើងកាន់តំណែងជំនួសលោក ហុក ឡង់ឌី តាំងពីឆ្នាំ២០០៨។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក នេត សាវឿន បានទទួលភារកិច្ចថ្មីជា ឧបនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ បន្ទាប់ពីរដ្ឋសភាបានផ្តល់សេចក្តីទុកចិត្ត ព្រមទាំងទទួលបន្ទុកជា នាយករដ្ឋមន្រ្តីស្តីទី នៅពេលនាយករដ្ឋមន្រ្តីអវត្តមាន។ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោកក៏បានរៀបចំពិធីមង្គលការកូនស្រីឈ្មោះ នេត ធីតាវិឈុណា និងកូនប្រុស លោកឧត្តមសេនីយ៍ទោ ហែម សុវត្ថិ ផងដែរ៕
















រូបភាព៖ The Ring