រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិនអូស្រ្តាលីមកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រ្តាលីមកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជា។ លោកស្រីលើកទឹកចិត្តវិនិយោគិនអូស្រ្តាលី ក្នុងឱកាសទទួលទានសាអាហារការងារពេលល្ងាចជាមួយលោកស្រី Robyn Mudie ឧបការីទី១ នៃលេខាធិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងដីគោក នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មទ្វេភាគី ឌីជីថលនីយកម្ម ការកសាងធនធានមនុស្ស អនាគតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សមភាពយេនឌ័រ។

ឆ្លៀតឱកាសនោះ លោកស្រីរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រ្តាលីមកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទមួយចំនួនទៀតដូចជា បរិបទពាណិជ្ជកម្មសាកល ការធ្វើពិពិធកម្មទីផ្សារតាមរយៈការទាញយកប្រយោជន៍ពីទីផ្សារអាស៊ាន និងអាសិប ដោយសង្កត់ធ្ងន់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលផ្អែកលើគោលការណ៍ច្បាប់ដើម្បីកសាងទំនុកចិត្តដល់វិស័យធុរកិច្ច។

សូមបញ្ជាក់ផងដែរថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ជិត ៥៩៨ លានដុល្លារ កើនឡើង ១៩,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីប្រមាណ ៤៨៧លានដុល្លារ កើនឡើង ៣១ ភាគរយ៕