ការនាំចេញមាសរបស់សិង្ហបុរី ទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងខែមករា

អន្តរជាតិ

ការនាំចេញមាសពីប្រទេសសិង្ហបុរី ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជិត ៣ឆ្នាំចុងក្រោយ នៅក្នុងខែមករា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីទីភ្នាក់ងាររដ្ឋ Enterprise Singapore បានបង្ហាញឲ្យដឹងថា បរិមាណមាសដែលបានដឹកជញ្ជូនពីសិង្ហបុរី ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ប្រហែល ១១ តោនក្នុងខែមករា ពោលគឺបានកើនឡើង ២៧% ធៀបនឹងខែធ្នូ។ នេះក៏ជាចំនួននំាចេញដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក។

ទីផ្សារមាសពិភពលោក ហាក់កំពុងមានភាពចលាចលក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពេលដែលតម្លៃមាសបានហក់ឡើងជិតដល់កម្រិតខ្ពស់បំផុតរួចទៅហើយ។ ជាមួយគ្នាននេះ ក៏ការព្រួយបារម្ភផងដែរថា ផែនការពន្ធគយដែលត្រូវបានដាក់ចេញដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចប៉ះពាល់ដល់លំហូរនៃអនាគតមាសនៅទីក្រុងញូវយ៉ក ដែលជាហេតុធ្វើឲ្យមានការនាំចូលមាសទៅកាន់សហរដ្ឋអាមេរិកកាន់តែកើនឡើងច្រើន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន ​​Bloomberg ។

មិនតែប៉ុណ្ណោះ លោក Nikos Kavalis នាយកគ្រប់គ្រងក្រុមហ៊ុន Metals Focus បាននិយាយថា មាសកំពុងត្រូវបានដឹកជញ្ជូននៅសហរដ្ឋអាមេរិក ពីគ្រប់ទីតាំងទាំងអស់ដែលមានរោងចក្រចម្រាញ់មាស នៅទូទាំងពិភពលោក។

យោងតាមលោក Kavalis បានឱ្យដឹងទៀតថា នៅក្រោមលក្ខខណ្ឌធម្មតា ការនាំចេញមាសភាគច្រើនពីប្រទេសសិង្ហបុរី ទៅកាន់គោលដៅនៅទូទាំងតំបន់អាស៊ី ដោយអាស្រ័យលើកន្លែងដែលតម្រូវការល្អ។

ជម្រាបជូនថា ពេលវេលាចុងក្រោយដែលមានការកើនឡើងការនាំចេញមាសពីសិង្ហបុរី ទៅកាន់សហរដ្ឋអាមេរិក បានកើតឡើងក្នុងអំឡុងពេលជំងឺរាតត្បាត ខណ:ពេលដែលការរឹតបន្តឹងព្រំដែន និងពាណិជ្ជកម្មបង្កឲ្យមានការព្រួយបារម្ភអំពីសមត្ថភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្សេងៗ៕