ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវឌ្ឍនៈរបស់សេដ្ឋីខ្មែរដែលជាម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ( Vattanac )អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាន ដើម្បីសាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀតក្នុងប្រទេស។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រុមហ៊ុនស្រាបៀរថ្មីមួយនេះមានឈ្មោះ “VATTANAC BREWERY CO., LTD.”ដែលគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រោងចក្រផលិតស្រាបៀររបស់អ្នកឧកញ៉ាទាំងពីរូបនេះ មានផ្ទៃដី១០០០ហិកតា ដែលកំពុងចាក់បំពេញខ្សាច់ មានទុនវិនិយោគប្រមាណ ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង។