រដ្ឋសភារបស់ប្រទេសវៀតណាម បានឈានដល់ការអនុម័តទៅលើគម្រោងផ្លូវដែកថ្មីមួយ ដែលនឹងត្រូវតភ្ជាប់ពីទីក្រុងកំពង់ផែ Lao Cai និងទីក្រុងហូជីមិញ ទៅកាន់ខេត្ត Hai Phong ព្រំប្រទល់ជាប់ជាមួយប្រទេសចិន ខណ:គម្រោងនេះ មានតម្លៃសរុបប្រមាណជាង ៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
យោងតាមសំណើដែលត្រូវបានអនុម័តកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភ:កន្លងទៅ គម្រោងផ្លូវដែកមួយខ្សែនេះមានប្រហែលសរុប ៣៩១ គីឡូម៉ែត្រ ដែលនឹងត្រូវតភ្ជាប់ពីប្រទេសវៀតណាម ទៅកាន់ខេត្តយូណានរបស់ចិន។
ប្រភពខាងលើបានបញ្ជាក់ទៀតផងដែរថា ផែនការសាងសង់ផ្លូវដែកដែលមានតម្លៃដ៏ច្រើនមហាសានេះ នឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងឆ្នាំ២០៣០ ស្របពេលថវិកាសម្រាប់គម្រោង នឹងបានមកពីថវិការដ្ឋ និងប្រភពស្របច្បាប់មួយចំនួនផ្សេងទៀត។
ទន្ទឹមនឹងនេះ បើតាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាននិយាយថា គម្រោងនេះមានគោលបំណងបំពេញតម្រូវការដឹកជញ្ជូន កាត់បន្ថយថ្លៃដឹកជញ្ជូន និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕