រដ្ឋបាលលោក ត្រាំ សម្រេចបញ្ឈប់ការងារបុគ្គលិករបស់ USAID ខ្ទង់ពាន់នាក់បន្ថែមទៀត

អន្តរជាតិ

បុគ្គលិកភាគច្រើននៅក្នុងទីភ្នាក់ងារ USAID នឹងត្រូវផ្អាកពីការងារ ឬត្រូវបានបណ្តេញតែម្តង កាលពីថ្ងៃទី២៣ ខែកុម្ភ:កន្លងទៅ ខណៈពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការជូនដំណឹងមួយ ដែលត្រូវបានដកស្រង់នៅលើគេហទំព័ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID បានបង្ហាញឲ្យដឹងថា បុគ្គលិកប្រហែល ១ ៦០០ នាក់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវបញ្ឈប់ពីការងារ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម។

ទន្ទឹមនឹងនេះ បុគ្គលិកផ្សេងទៀតទាំងអស់ដែលត្រូវបានជួលដោយផ្ទាល់ដោយ USAID ក៏នឹងត្រូវប្រាប់ឲ្យឈប់សម្រាកពីការងាររបស់ពួកគេ នៅទូទាំងពិភពលោក លើកលែងតែអ្នកដែលទទួលខុសត្រូវចំពោះមុខងារសំខាន់នៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល ឬកម្មវិធីដែលបានកំណត់ជាពិសេស ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ជុំវិញសកម្មភាពចុងក្រោយនេះ គឺជាការជំហានឆ្ពោះទៅមុខមួយកម្រិតទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លោក ត្រាំ ក្នុងការរុះរើទីភ្នាក់ងារ USAID ដែលមានបុគ្គលិកជាង ១០ ០០០ នាក់ ដែលដំណើរការកម្មវិធីមនុស្សធម៌ និងការអភិវឌ្ឍន៍ជាច្រើន នៅជុំវិញពិភពលោក។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារដែលមានវ័យចំណាស់នេះ បានប្រឈមមុខនឹងការរិះគន់ជាច្រើនក្នុងវិស័យជំនួយសម្រាប់ការចំណាយលើសលប់របស់ខ្លួន ស្របពេលទាំងលោក ត្រាំ និងមហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលនោះ បានចោទប្រកាន់ទៅលើ USAID ថាមានការក្លែងបន្លំ៕