នៅសល់តែ១ថ្ងៃទៀតទេ ឆ្នាំ២០២០នេះនឹងត្រូវឆ្លងចូលឆ្នាំ២០២១ហើយ បើនិយាយពីviewsបទចម្រៀង របស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់ មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ525M ។នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra។
ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះ មានរហូតដល់ទៅជាង525.M លានដងឯណោះ ។
ក្នុងចំណោមល្បីៗ របស់នាង គេឃើញបទ”ឡានសារ៉ែន”បានឈរនៅលេខរៀងទី1 ដោយមានអ្នកviews រហូតដល់ទៅ31.90M ត្រឹមតែ១០ខែ លេខរៀងទី2បទ”ដណ្ដឹងអូនទៅ”មានអ្នកviewsរហូតដល់ទៅ 29.80M ត្រឹមតែ៩ខែ លេខរៀងទី3បទ”ចង់សុំ Wifi “មានអ្នកviewsរហូតដល់ទៅ25.00M ត្រឹមតែ៥ខែប៉ុណ្ណោះ។
តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្មGalaxy Navatraនៅឆ្នាំ២០២១ តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយviews បទចម្រៀងរបស់នាង នឹងកើនឡើងដល់ទៅ១០០០លានដង ដែលចំនួននេះ គឺពិបាកនឹងមានតារាចម្រៀងរូបណាអាចដណ្ដើមតំណែងនាងបាននោះឡើយ នេះបើផ្អែកតាមសន្ទុះនៃការគាំទ្រ បទពិសោធន៍ ភាពរីកចម្រើនរបស់នាង។
បែបណាក្ដី អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើល ថាតើអាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែងតន់ ចន្ទសីម៉ាបានក្នុងទសវត្សរ៍ថ្មីនេះ! ។