អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសបើកដំណើរការរថយន្តដឹកអ្នកដំណើរអគ្គីសនីដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដោយចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ តទៅ។

រថយន្តដឹកអ្នកដំណើរអគ្គីសនី របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកដំណើរជាដំបូង សម្រាប់ទិសដៅ ភ្នំពេញ បាត់ដំបង និងសៀមរាប។ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ការដាក់ចេញរថយន្តដឹកអ្នកដំណើរអគ្គីសនីមុនគេនៅកម្ពុជានេះ គឺដើម្បីបរិស្ថាន ដើម្បីសេដ្ឋកិច្ចជាតិ និងដើម្បីការបន្ថយការចំណាយរបស់ប្រជាជនកម្ពុជា។ រថយន្តអគ្គីសនីនេះ មានសម្លេងស្ងាត់ល្អ ចំណាយតិច កាត់បន្ថយកម្តៅ និងផ្ទៃខាងក្នុងទូលាយផងដែរ។
សម្រាប់ម៉ោងធ្វើដំណើរ ៖
*ភ្នំពេញ-សៀមរាប
9 ព្រឹក ដល់ 2:30 រសៀល
5 ល្ងាច ដល់ 10:30 យប់
*ភ្នំពេញ-បាត់ដំបង
6:30 ព្រឹក ដល់ 11:30 ព្រឹក
8:30 ព្រឹក ដល់ 1:30 រសៀល
2:00 រសៀល ដល់ 6:00 ល្ងាច
3:30 រសៀល ដល់ 8:30 យប់
សម្រាប់ការកក់តាមកម្មវិធីទូរសព្ទ VET Express http://onelink.to/36dvpn និងវេបសាយ vireakbuntham.com
លេខទូរសព្ទទំនាក់ទំនង៖ 081 911 911
តេលេក្រាម៖ https://t.me/VETransportation
គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕



